តើមានមនុស្សណាអាចរស់ដោយមិនឃើញសេចក្ដីស្លាប់បានឬ? តើមានមនុស្សណាអាចរំដោះព្រលឹងរបស់ខ្លួនពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់បានឬ? សេឡា
១ កូរិនថូស 15:55 - ព្រះគម្ពីរខ្មែរសាកល “សេចក្ដីស្លាប់អើយ! តើជ័យជម្នះ របស់ឯងនៅឯណា? សេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា? ”។ Khmer Christian Bible ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱសេចក្តីស្លាប់អើយ តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្តីស្លាប់អើយ តើទ្រនិចរបស់ឯងនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» អាល់គីតាប មច្ចុរាជអើយ តើទ្រនិចរបស់ឯងនៅឯណា? មច្ចុរាជអើយ តើអំណាចប្រហារជីវិតរបស់ឯង នៅឯណា?»។ |
តើមានមនុស្សណាអាចរស់ដោយមិនឃើញសេចក្ដីស្លាប់បានឬ? តើមានមនុស្សណាអាចរំដោះព្រលឹងរបស់ខ្លួនពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់បានឬ? សេឡា
ដ្បិតវាសនារបស់មនុស្សលោក និងវាសនារបស់សត្វ គឺមានវាសនាដូចគ្នាសម្រាប់ពួកទាំងពីរ; ដូចដែលការស្លាប់របស់មួយនេះជាយ៉ាងណា ការស្លាប់របស់មួយនោះក៏ជាយ៉ាងនោះដែរ ហើយទាំងអស់មានដង្ហើមដូចគ្នា; មនុស្សគ្មានអ្វីពិសេសជាងសត្វឡើយ ដ្បិតទាំងអស់សុទ្ធតែឥតន័យ។
គ្មានមនុស្សណាអាចគ្រប់គ្រងលើខ្យល់ ដើម្បីឃាត់ខ្យល់បានឡើយ ក៏គ្មានអ្នកណាអាចគ្រប់គ្រងលើថ្ងៃស្លាប់បានដែរ; គ្មានការឲ្យចេញពីកងទ័ពក្នុងពេលមានសង្គ្រាមឡើយ ហើយសេចក្ដីអាក្រក់ក៏មិនរំដោះមនុស្សធ្វើអាក្រក់ដែរ។
នៅក្នុងស្ថានមនុស្សស្លាប់ ពេលសេដ្ឋីនោះកំពុងរងទារុណកម្ម គាត់ក៏ងើបភ្នែកឡើងឃើញអ័ប្រាហាំពីចម្ងាយ ព្រមទាំងឡាសារនៅនឹងដើមទ្រូងលោក។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
គាត់សួរថា៖ “ព្រះអម្ចាស់! តើព្រះអង្គជានរណា?”។ ព្រះអង្គមានបន្ទូលថា៖“យើងគឺយេស៊ូវ ដែលអ្នកកំពុងបៀតបៀន។
យ៉ាងណាមិញ តាំងពីអ័ដាមរហូតដល់ម៉ូសេ សេចក្ដីស្លាប់បានគ្រងរាជ្យលើសូម្បីតែអ្នកដែលមិនបានប្រព្រឹត្តបាបដូចការល្មើសរបស់អ័ដាម។ អ័ដាមនេះហើយ ជានិមិត្តរូបអំពីព្រះអង្គដែលត្រូវយាងមក។
ពួកវាមានកន្ទុយ និងទ្រនិច ស្រដៀងនឹងកន្ទុយ និងទ្រនិចរបស់ខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអានុភាពធ្វើទុក្ខមនុស្សក្នុងប្រាំខែ។