Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 «ឱ​សេចក្តី​ស្លាប់​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា? ឱ​សេចក្តី​ស្លាប់​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

55 “សេចក្ដីស្លាប់​អើយ​! តើ​ជ័យជម្នះ របស់ឯង​នៅ​ឯណា​? សេចក្ដីស្លាប់​អើយ​! តើ​ទ្រនិច​របស់ឯង​នៅ​ឯណា​? ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 ឱ​សេចក្ដី​ស្លាប់​អើយ!​ តើ​ជ័យជម្នះ​របស់​ឯង​នៅឯ​ណា?​ ឱ​សេចក្ដី​ស្លាប់​អើយ!​ តើ​ទ្រនិច​របស់​ឯង​នៅឯ​ណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 «ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ‌ជំនះ​របស់​ឯង​នៅ​ឯ​ណា»

សូមមើលជំពូក ចម្លង

អាល់គីតាប

55 មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:55
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ត្រង់​ក​វា មាន​កម្លាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច ក៏​លោត​កញ្ឆេង​នៅ​មុខ​វា


តើ​អ្នក​ណា​អាច​រស់​នៅ ហើយ​មិន​ឃើញ សេចក្ដី​ស្លាប់​នោះ? តើ​អ្នក​ណា​អាច​រំ​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន? –បង្អង់


ព្រោះ​ការ​ដែល​កើត​ដល់​មនុស្ស​ជាតិ ក៏​កើត​ដល់​សត្វ​តិរច្ឆាន​ដែរ មាន​ការ​ដដែល​កើត​ដល់​ទាំង​ពីរ​ពួក ពួក​មួយ​ស្លាប់​យ៉ាង​ណា ពួក​មួយ​ទៀត​ក៏​ស្លាប់​យ៉ាង​នោះ អើ គេ​មាន​ដង្ហើម​ជីវិត​ដូច​គ្នា​ទាំង​អស់ ហើយ​មនុស្ស​មិន​វិសេស​ជាង​សត្វ​ទេ ដ្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។


គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​ឃាត់​ដង្ហើម​ជីវិត​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​បាន​ដែរ។ គ្មាន​ផ្លូវ​គេច​រួច​ពី​ចម្បាំង​បាន​ទេ ហើយ​អំពើ​អាក្រក់​ក៏​មិន​ជួយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់​ឲ្យ​បាន​រួច​ដែរ។


តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ? ឱ​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា? សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​ហើយ។


គាត់​រង​ទុក្ខ​វេទនា​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ងើប​មុខ​ឡើង​ឃើញ​លោក​អ័ប្រា‌ហាំ​ពី​ចម្ងាយ ហើយ​ឡាសារ​នៅ​ក្បែរ​លោក។


ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។


គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន


ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។


រី​ឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យ‌វិន័យ


វា​មាន​កន្ទុយ និង​ទ្រនិច​ដូច​ជា​ខ្យាដំរី ហើយ​កន្ទុយ​របស់​វា មាន​អំណាច​ធ្វើ​ទុក្ខ​មនុស្ស​អស់​រយៈ​ពេល​ប្រាំ​ខែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម