Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:5 - ព្រះគម្ពីរខ្មែរសាកល

5 គាត់​សួរថា​៖ “ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?”។ ព្រះអង្គ​មានបន្ទូលថា​៖“យើង​គឺ​យេស៊ូវ ដែល​អ្នក​កំពុង​បៀតបៀន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 គាត់​ក៏​សួរ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?» ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​ [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ណា​នុ៎ះ រួច​ព្រះ‌អម្ចាស់​ទ្រង់​តប​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​បៀត‌បៀន អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​អ៊ីសា​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

សូមមើលជំពូក ចម្លង




កិច្ចការ 9:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


វេទនា​ហើយ​! អ្នកដែល​តតាំង​នឹង​អ្នកដែល​បាន​សូន​ខ្លួន​ឡើង​! គេគ្រាន់តែជា​ភាជនៈដី​មួយ​ក្នុងចំណោម​ភាជនៈដី​ទាំងអស់​នៅលើ​ផែនដី​ប៉ុណ្ណោះ​។ តើ​ដីឥដ្ឋ​និយាយ​នឹង​អ្នកដែល​សូន​ខ្លួន​ថា​៖ “ឯង​កំពុង​ធ្វើ​អ្វី​? ម្ដេចក៏​សមិទ្ធផល​របស់ឯង​គ្មាន​ដៃចាប់​ដូច្នេះ​?” ឬ​?


ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ”។


ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ’។


ជាការពិត ខ្លួន​ខ្ញុំព្រះបាទ​ផ្ទាល់​ធ្លាប់​គិតថា ត្រូវតែ​ធ្វើ​កិច្ចការប្រឆាំង​ជាច្រើន ទាស់នឹង​ព្រះនាម​ព្រះយេស៊ូវ​អ្នកណាសារ៉ែត


ផ្ទុយទៅវិញ ប្រសិនបើ​ការនេះ​មក​ពី​ព្រះ អ្នករាល់គ្នា​មិនអាច​រំលាយ​ពួកគេ​បានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នា​អាច​ត្រូវ​ជាប់ទោស​ជា​អ្នក​ប្រឆាំងនឹងព្រះ​ទៀតផង”។ ដូច្នេះ ពួកគេ​ក៏​យល់ព្រមតាម​កាម៉ាលាល​។


គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។


ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ”។


ឬមួយក៏​យើង​ចង់​ធ្វើឲ្យ​ព្រះអម្ចាស់​ច្រណែន​? តើ​យើង​ខ្លាំង​ជាង​ព្រះអង្គ​ឬ​?


នេះ​មិនមែន​ថា ខ្ញុំ​បាន​ទទួល​ហើយ ឬ​បានគ្រប់លក្ខណ៍​ហើយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ប្រឹងជម្នះ​ចាប់ឲ្យបាន​ដោយប្រការណាមួយ ដ្បិត​ខ្ញុំ​ត្រូវ​ព្រះ​គ្រីស្ទ​យេស៊ូវ​ចាប់​ដើម្បីការនេះ​ឯង​។


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម