ព្រះយេហូវ៉ាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង ប៉ុន្តែព្រះអង្គមិនបានប្រគល់ខ្ញុំទៅសេចក្ដីស្លាប់ទេ។
១ កូរិនថូស 11:32 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាយើងត្រូវបានដាក់ទោសក៏ដោយ ក៏តាមពិតយើងត្រូវព្រះអម្ចាស់ប្រៀនប្រដៅ ដើម្បីកុំឲ្យយើងត្រូវបានផ្ដន្ទាទោសជាមួយពិភពលោកឡើយ។ Khmer Christian Bible ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើង ព្រះអង្គនឹងពិន័យយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលព្រះអម្ចាស់ជំនុំជម្រះយើង នោះទ្រង់វាយផ្ចាលយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកីយ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជំរះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយឡើយ អាល់គីតាប ប៉ុន្ដែ បើអ៊ីសាជាអម្ចាស់វិនិច្ឆ័យទោសយើង មកពីគាត់ចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។ |
ព្រះយេហូវ៉ាបានវាយប្រដៅខ្ញុំយ៉ាងខ្លាំង ប៉ុន្តែព្រះអង្គមិនបានប្រគល់ខ្ញុំទៅសេចក្ដីស្លាប់ទេ។
ម្ដេចក៏អ្នករាល់គ្នាបន្តការបះបោរ ហើយត្រូវវាយទៀតដូច្នេះ? ក្បាលទាំងមូលឈឺហើយ ចិត្តទាំងមូលក៏ល្វើយផង។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
មួយវិញទៀត អំណោយទានមិនដូចលទ្ធផលដែលមកតាមរយៈការប្រព្រឹត្តបាបរបស់មនុស្សម្នាក់ទេ ដ្បិតការជំនុំជម្រះដែលមកពីការបំពានមួយ នាំមកនូវការផ្ដន្ទាទោស រីឯអំណោយទានដែលមកពីការបំពានជាច្រើនវិញ នាំមកនូវការរាប់ជាសុចរិត។
តើមនុស្សមានប្រាជ្ញានៅឯណា? តើបណ្ឌិតនៅឯណា? តើអ្នកដេញដោលនាសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់ពិភពលោកទៅជាសេចក្ដីល្ងង់ទេឬ?
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។