ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។
១ កូរិនថូស 1:29 - ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួននៅចំពោះព្រះឡើយ។ Khmer Christian Bible ដូច្នេះគ្មានមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះជាម្ចាស់បានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យមនុស្សណាអួតខ្លួននៅចំពោះព្រះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ អាល់គីតាប ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះអុលឡោះបានឡើយ |
ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។
តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
ដូច្នេះ ខ្ញុំមានមោទនភាពក្នុងព្រះគ្រីស្ទយេស៊ូវ ចំពោះកិច្ចការដែលខ្ញុំធ្វើដើម្បីព្រះ។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។
ជាការពិត ប្រសិនបើអ័ប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្ត នោះលោកមានអ្វីនឹងអួតអាង ប៉ុន្តែនៅចំពោះព្រះ លោកគ្មានអ្វីអួតអាងទេ។
តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល?
ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ?