មានទន្លេមួយ ដែលដៃទន្លេរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះអរសប្បាយ; ទីក្រុងនោះជាដំណាក់ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។
អេសាយ 8:6 - ព្រះគម្ពីរខ្មែរសាកល “ដោយព្រោះប្រជាជននេះបានបដិសេធទឹកស៊ីឡូអាដែលហូរគ្រឿនៗ ហើយរីករាយនឹងរេស៊ីន និងកូនរបស់រេម៉ាលាវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន និងកូនរបស់រេម៉ាលាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះសាសន៍នេះ គេមិនព្រមយកទឹកស៊ីឡោម ដែលហូរគ្រឿនៗ តែមានសេចក្ដីរីករាយចំពោះរេស៊ីន ហើយនឹងកូនរបស់រេម៉ាលាវិញ អាល់គីតាប «ដោយប្រជាជនមាក់ងាយទឹកដែលហូរ យ៉ាងស្រួលនៅប្រឡាយស៊ីឡោម ហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីន ព្រមទាំងស្ដេចពេកាវិញនោះ |
មានទន្លេមួយ ដែលដៃទន្លេរបស់វាធ្វើឲ្យទីក្រុងរបស់ព្រះអរសប្បាយ; ទីក្រុងនោះជាដំណាក់ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាបដិសេធ ហើយបះបោរវិញ នោះអ្នករាល់គ្នានឹងត្រូវដាវត្របាក់ស៊ី”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាមានបន្ទូលហើយ។
មើល៍! ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែ និងខ្លាំងក្លាម្នាក់ អ្នកនោះនឹងទម្លាក់ពួកគេទៅដីដោយផ្ទាល់ដៃ ដូចជាព្យុះដុំទឹកកក ដូចជាព្យុះសង្ឃរានៃការបំផ្លាញ និងដូចជាព្យុះនៃទឹកដ៏ខ្លាំងក្លាដែលជន់លិច។
ដោយហេតុនេះ អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “ដោយសារអ្នករាល់គ្នាបានបដិសេធពាក្យនេះ ហើយទុកចិត្តលើការសង្កត់សង្កិន និងការវៀចវេរ ព្រមទាំងពឹងផ្អែកលើការទាំងនោះ
ដោយហេតុនេះ ដូចដែលអណ្ដាតភ្លើងស៊ីបំផ្លាញចំបើង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា ឫសរបស់ពួកគេនឹងបានដូចជារបស់ខូចរលួយ ហើយផ្ការបស់ពួកគេនឹងហុយឡើងដូចធូលីយ៉ាងនោះដែរ ដ្បិតពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៃពលបរិវារ ហើយមើលងាយព្រះបន្ទូលរបស់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ហើយប្រាប់គាត់ថា: ‘ចូរប្រយ័ត្នប្រយែង ហើយនៅស្ងៀមចុះ។ កុំខ្លាចឡើយ ក៏កុំឲ្យចិត្តរបស់អ្នកទន់ជ្រាយ ដោយព្រោះកន្ទុយអុសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះកំហឹងយ៉ាងខ្លាំងរបស់រេស៊ីន និងជនជាតិអើរ៉ាម ព្រមទាំងកូនរបស់រេម៉ាលា។
“ចូរយើងឡើងទៅទាស់នឹងយូដា ហើយបំភ័យស្រុកនោះ ព្រមទាំងទម្លាយស្រុកនោះសម្រាប់ខ្លួនយើង រួចយើងនឹងតាំងកូនរបស់តាបបៀលជាស្ដេចនៅកណ្ដាលស្រុកនោះ”
រីឯក្បាលរបស់អេប្រាអិម គឺសាម៉ារី ហើយក្បាលរបស់សាម៉ារី គឺកូនរបស់រេម៉ាលា។ ប្រសិនបើអ្នកមិនជឿទេ អ្នកនឹងមិននៅស្ថិតស្ថេរឡើយ”’”។
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
រួចមានបន្ទូលនឹងគាត់ថា៖“ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ” (ស៊ីឡោម មានអត្ថន័យប្រែថា ត្រូវបានចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ចេញទៅលាង ហើយមកវិញទាំងមើលឃើញ។