Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:9 - ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ក្បាល​របស់​អេប្រាអិម គឺ​សាម៉ារី ហើយ​ក្បាល​របស់​សាម៉ារី គឺ​កូន​របស់​រេម៉ាលា​។ ប្រសិនបើ​អ្នក​មិន​ជឿ​ទេ អ្នក​នឹង​មិន​នៅស្ថិតស្ថេរ​ឡើយ”’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯ​ក្បាល​របស់​ពួក​អេប្រាអិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ ប្រសិន‌បើ​អ្នក​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​អ្នក​មិន​បាន​តាំង​នៅ​ជាប់​ឡើយ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រាអ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ យ៉ាង​ខ្ជាប់ខ្ជួន​បាន​ឡើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ក្បាល​របស់​ពួក​អេប្រា‌អិម គឺ​ក្រុង​សាម៉ារី ហើយ​ក្បាល​របស់​ក្រុង​សាម៉ារី គឺ​ជា​កូន​រេម៉ាលា​នេះ​ហើយ បើ‌សិន​ជា​ឯង​មិន​ព្រម​ជឿ​ទេ នោះ​ប្រាកដ​ជា​ឯង​មិន​បាន​តាំង​នៅ​ជាប់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្រុង​សាម៉ារី​ជា​រាជ​ធានី​របស់​ស្រុក​អេប្រា‌អ៊ីម ស្ដេច​ពេកា​ជា​ម្ចាស់​របស់​ក្រុង​សាម៉ារី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ផ្ញើ​ជីវិត​លើ​យើង យ៉ាង​ខ្ជាប់‌ខ្ជួន​ទេ​នោះ អ្នក​រាល់​គ្នា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ យ៉ាង​ខ្ជាប់‌ខ្ជួន​បាន​ឡើយ”»។

សូមមើលជំពូក ចម្លង




អេសាយ 7:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ដោយហេតុនេះ ដូចដែល​អណ្ដាតភ្លើង​ស៊ីបំផ្លាញ​ចំបើង ហើយ​ស្មៅក្រៀម​ស្រុតចុះ​ក្នុង​ភ្លើង​យ៉ាងណា ឫស​របស់ពួកគេ​នឹង​បាន​ដូចជា​របស់ខូចរលួយ ហើយ​ផ្កា​របស់ពួកគេ​នឹង​ហុយឡើង​ដូច​ធូលី​យ៉ាងនោះដែរ ដ្បិត​ពួកគេ​បាន​បោះបង់ចោល​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​មើលងាយ​ព្រះបន្ទូល​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ហាស​ទៀត​ថា​៖


ហើយ​ប្រាប់​គាត់​ថា​: ‘ចូរ​ប្រយ័ត្នប្រយែង ហើយ​នៅស្ងៀម​ចុះ​។ កុំ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ចិត្ត​របស់អ្នក​ទន់ជ្រាយ ដោយព្រោះ​កន្ទុយ​អុស​ទាំង​ពីរ​ដែល​ហុយផ្សែង​នោះ​ឡើយ គឺ​ដោយព្រោះ​កំហឹង​យ៉ាងខ្លាំង​របស់​រេស៊ីន និង​ជនជាតិអើរ៉ាម ព្រមទាំង​កូន​របស់​រេម៉ាលា​។


ដ្បិត​មុន​ក្មេង​នេះ​ចេះ​ហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិ​របស់​ដាម៉ាស់ និង​ជ័យភណ្ឌ​របស់​សាម៉ារី​នឹង​ត្រូវគេ​យកទៅ​នៅចំពោះ​ស្ដេច​អាស្ស៊ីរី”។


ប្រជាជន​ទាំងអស់គ្នា គឺ​ពួកអេប្រាអិម និង​អ្នកដែល​រស់នៅ​សាម៉ារី នឹង​ដឹង ក៏​និយាយ​ដោយ​អំនួត និង​ដោយ​ការអួតបំប៉ោង​នៃ​ចិត្ត​ថា​៖


ប៉ុន្តែ​មេទាហានលើមួយរយនាក់​ទុកចិត្ត​នាយនាវា និង​ម្ចាស់សំពៅ​ជាជាង​អ្វី​ដែល​ប៉ូល​និយាយ


ដូច្នេះ អ្នករាល់គ្នា​អើយ ចូរ​មានទឹកចិត្តឡើង ដ្បិត​ខ្ញុំ​ជឿ​ព្រះ​ថា​នឹង​កើតមាន​ដូច្នោះ ដូចដែល​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ហើយ​។


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


បើគ្មាន​ជំនឿ នោះ​មិនអាច​គាប់ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ដែល​ចូលទៅជិត​ព្រះ ត្រូវតែ​ជឿ​ថា​ព្រះ​មាននៅ​មែន ព្រមទាំង​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទានរង្វាន់​ដល់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ​។


អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម