Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:6 - ព្រះគម្ពីរខ្មែរសាកល

6 “ចូរ​យើង​ឡើងទៅ​ទាស់នឹង​យូដា ហើយ​បំភ័យ​ស្រុកនោះ ព្រមទាំង​ទម្លាយ​ស្រុកនោះ​សម្រាប់​ខ្លួនយើង រួច​យើង​នឹង​តាំង​កូន​របស់​តាបបៀល​ជាស្ដេច​នៅកណ្ដាល​ស្រុកនោះ”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 "ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា ធ្វើ​ឲ្យ​គេ​តក់​ស្លុត ហើយ​ដណ្ដើម​យក​ស្រុក​នោះ រួច​យើង​នឹង​តាំង​កូន​របស់​តាបៀល ជា​ស្តេច​នៅ​ស្រុក​នោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 “យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។

សូមមើលជំពូក ចម្លង




អេសាយ 7:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​ពួកគេ​ប៉ុនប៉ង​ការអាក្រក់​ទាស់នឹង​ព្រះករុណា ហើយ​បង្កើត​កលល្បិច​ក៏ដោយ ក៏​ធ្វើមិនបានដែរ


ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


នៅ​សម័យ​អ័ហាស​ស្ដេច​នៃ​យូដា ជា​បុត្រ​របស់​យ៉ូថាម យ៉ូថាម​ជា​បុត្រ​របស់​អូសៀស មានកើតឡើងដូច្នេះ​: រេស៊ីន​ស្ដេច​នៃ​អើរ៉ាម និង​ពេកា​បុត្រ​របស់​រេម៉ាលា ជា​ស្ដេច​នៃ​អ៊ីស្រាអែល បាន​ឡើងមក​យេរូសាឡិម ដើម្បី​ច្បាំង​នឹង​ទីក្រុងនោះ ប៉ុន្តែ​ពួកទ្រង់​ឈ្នះ​លើ​ទីក្រុងនោះ​មិនបាន​។


ព្រោះថា​អើរ៉ាម និង​អេប្រាអិម ព្រមទាំង​កូន​របស់​រេម៉ាលា បាន​គិតគូរ​ការអាក្រក់​ទាស់នឹង​អ្នក ដោយ​និយាយថា​:


ប៉ុន្តែ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​វិញ​: “ការនោះ​នឹង​មិន​នៅជាប់​ទេ ក៏​មិន​កើតឡើង​ដែរ


“ដោយព្រោះ​ប្រជាជន​នេះ​បាន​បដិសេធ​ទឹក​ស៊ីឡូអា​ដែល​ហូរ​គ្រឿនៗ ហើយ​រីករាយ​នឹង​រេស៊ីន និង​កូន​របស់​រេម៉ាលា​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម