សូម្បីតែកូនច្បងរបស់អ្នកក្រខ្សត់នឹងមានអាហារហូប ហើយមនុស្សខ្វះខាតក៏នឹងដេកសម្រាកដោយសុវត្ថិភាពដែរ ប៉ុន្តែយើងនឹងសម្លាប់ឫសរបស់អ្នកដោយទុរ្ភិក្ស ហើយទុរ្ភិក្សនោះនឹងសម្លាប់អ្នកដែលនៅសល់របស់អ្នក។
អេសាយ 7:21 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ មនុស្សម្នាក់នឹងចិញ្ចឹមគោក្រមុំមួយក្បាល និងចៀមពីរក្បាល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញីមួយ និងចៀមពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយ និងពពែញីពីរក្បាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញី១ នឹងចៀម២ អាល់គីតាប នៅគ្រានោះម្នាក់ៗនឹងចិញ្ចឹមមេគោមួយ និងពពែញីពីរក្បាល |
សូម្បីតែកូនច្បងរបស់អ្នកក្រខ្សត់នឹងមានអាហារហូប ហើយមនុស្សខ្វះខាតក៏នឹងដេកសម្រាកដោយសុវត្ថិភាពដែរ ប៉ុន្តែយើងនឹងសម្លាប់ឫសរបស់អ្នកដោយទុរ្ភិក្ស ហើយទុរ្ភិក្សនោះនឹងសម្លាប់អ្នកដែលនៅសល់របស់អ្នក។
ទីក្រុងនានានៃអារ៉ូអ៊ើរនឹងត្រូវបានបោះបង់ចោល ក៏នឹងបានសម្រាប់ហ្វូងចៀម; ពួកវានឹងដេក ហើយគ្មានអ្នកណាបំភ័យពួកវាឡើយ។
ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។
“‘នេះជាទីសម្គាល់សម្រាប់អ្នក គឺឆ្នាំនេះ អ្នករាល់គ្នានឹងហូបអ្វីដែលដុះឯង ហើយនៅឆ្នាំទីពីរ អ្នករាល់គ្នានឹងហូបអ្វីដែលដុះក្រោយមកទៀត ប៉ុន្តែនៅឆ្នាំទីបី ចូរសាបព្រោះ ច្រូតកាត់ ហើយធ្វើចម្ការទំពាំងបាយជូរ រួចហូបផលទាំងនោះវិញ។
នៅគ្រានោះ កូនចៀមនឹងមកស៊ីស្មៅ ដូចជានៅវាលស្មៅរបស់ខ្លួនវា រីឯជនរស់នៅបណ្ដោះអាសន្ននឹងហូបនៅទីបាក់បែករបស់អ្នកមាន។
រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។ ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ និងកន្លែងហ្វូងចៀមដើរជាន់”៕