Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:22 - ព្រះគម្ពីរខ្មែរសាកល

22 ហើយ​ដោយព្រោះ​សត្វទាំងនោះ​ផ្ដល់​ទឹកដោះ​យ៉ាងច្រើន អ្នកនោះ​នឹង​បាន​ហូប​ប៊័រ​។ ដ្បិត​អស់អ្នក​ដែល​នៅសល់​ក្នុង​ទឹកដី​នោះ នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិ‌ភោគ​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហើយ​ដោយ‌សារ​សម្បូណ៌​ទឹក​ដោះ​ពេក ប្រជា‌ជន​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ស្រុក នឹង​នាំ​គ្នា​បរិភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ។

សូមមើលជំពូក ចម្លង




អេសាយ 7:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក គាត់​យក​ប៊័រ និង​ទឹកដោះ ព្រមទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅមុខ​ពួកគេ រួច​គាត់​ឈរចាំបម្រើ​ពួកគេ​នៅក្រោម​ដើមឈើ ខណៈដែល​ពួកគេ​កំពុង​ហូប​។


សូម្បីតែ​កូនច្បង​របស់​អ្នកក្រខ្សត់​នឹង​មានអាហារហូប ហើយ​មនុស្ស​ខ្វះខាត​ក៏​នឹង​ដេកសម្រាក​ដោយ​សុវត្ថិភាព​ដែរ ប៉ុន្តែ​យើង​នឹង​សម្លាប់​ឫស​របស់អ្នក​ដោយ​ទុរ្ភិក្ស ហើយ​ទុរ្ភិក្សនោះ​នឹង​សម្លាប់​អ្នកដែលនៅសល់​របស់អ្នក​។


ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​; ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។


កូនប្រុសនោះ​នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ រហូតដល់​ពេលដែល​ចេះ​បដិសេធ​ការ​អាក្រក់ ហើយ​ជ្រើសរើស​ការ​ល្អ​។


មនុស្ស​ជាច្រើន​នឹង​ជំពប់​នឹង​ថ្មនោះ ក៏​ដួល ហើយ​បាក់បែក​ទៅ ពួកគេ​នឹង​ជាប់អន្ទាក់ ហើយ​ត្រូវបាន​ចាប់​ផង”។


យ៉ូហាន​នេះ​ឯង ស្លៀក​សម្លៀកបំពាក់​ធ្វើ​ពី​រោម​អូដ្ឋ និង​ពាក់​ខ្សែក្រវាត់​ស្បែក​នៅ​ចង្កេះ រីឯ​អាហារ​របស់​គាត់​ជា​កណ្ដូប និង​ទឹកឃ្មុំ​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម