Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:20 - ព្រះគម្ពីរខ្មែរសាកល

20 នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​កោរ​សក់ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិតកោរ​ដែល​ជួល​មកពី​ខាងនាយ​ទន្លេអ៊ើប្រាត គឺ​ដោយ​ស្ដេច​អាស្ស៊ីរី ហើយ​កាំបិតកោរនោះ​នឹង​បំបាត់​ទាំង​ពុកចង្កា​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​គ្រា​នោះព្រះ‌អម្ចាស់​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល នឹង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាសស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​គ្រា​នោះ​អុលឡោះ‌តាអាឡា​នឹង​ជួល​កាំបិត​កោរ ពី​ខាង​នាយ​ទន្លេ​អឺប្រាត - គឺ​ស្ដេច​ស្រុក​អាស្ស៊ីរី - មក​កោរ​សក់ កោរ​រោម​ជើង និង​កោរ​ពុក​ចង្កា​របស់​ប្រជា‌ជាតិ​នេះ។

សូមមើលជំពូក ចម្លង




អេសាយ 7:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ដេចក៏​អ្នករាល់គ្នា​បន្ត​ការបះបោរ ហើយ​ត្រូវ​វាយ​ទៀត​ដូច្នេះ​? ក្បាល​ទាំងមូល​ឈឺ​ហើយ ចិត្ត​ទាំងមូល​ក៏​ល្វើយ​ផង​។


តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ឈូងសមុទ្រ​អេហ្ស៊ីប​រីងស្ងួត ហើយ​គ្រវី​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​ទន្លេធំ​ដោយ​ខ្យល់​ដ៏ខ្លាំង​របស់ព្រះអង្គ ក៏​នឹង​វាយ​ទន្លេនោះ​ឲ្យចេញជា​ដៃទន្លេ​ប្រាំពីរ ដើម្បីឲ្យ​ដើរកាត់​បាន​ដោយ​ពាក់​ស្បែកជើង​។


នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។


ដូច្នេះ មើល៍! ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ទឹក​ទន្លេអ៊ើប្រាត​ដ៏ខ្លាំងក្លា ហើយ​ច្រើន ឡើងមក​គ្របលើ​ពួកគេ គឺ​ស្ដេច​អាស្ស៊ីរី និង​អស់ទាំង​សិរីរុងរឿង​របស់ទ្រង់​។ ទឹកទន្លេនោះ​នឹង​ឡើងមក​គ្របលើ​អស់ទាំង​ប្រឡាយ​របស់ពួកគេ ហើយ​ហូរ​មកលើ​អស់ទាំង​ច្រាំង​របស់ពួកគេ


រីឯ​ប្រជាជន​នេះ​មិន​បាន​ត្រឡប់មក​រក​ព្រះអង្គដែល​បាន​វាយ​ពួកគេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម