ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 64:2 - ព្រះគម្ពីរខ្មែរសាកល

——​ដូចដែល​ភ្លើង​ឆេះ​ស្នាប់គុម្ពោត ដូចដែល​ភ្លើង​ធ្វើឲ្យ​ទឹក​ពុះ​ឡើង​—— ដើម្បី​ធ្វើឲ្យ​បច្ចាមិត្ត​របស់ព្រះអង្គ​ស្គាល់​ព្រះនាម​របស់ព្រះអង្គ ហើយឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​បាន​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ព្រះអង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ព្រះអង្គ​យាង​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ពុំ‌ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច​កាល​ណា​ភ្លើង​រាល​ឆេះ​គំនរ​ស្នាប់ ឬ​ដូច​ភ្លើង​ធ្វើ​ឲ្យ​ទឹក​ពុះ​ខ្ជោល​ឡើង​ផង ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​បាន​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ពេល​ទ្រង់​សំដែង​អំណាច​ដ៏​អស្ចារ្យ ដែល​យើង​ខ្ញុំ​មិន​បាន​ទន្ទឹង​រង់‌ចាំ គឺ​នៅ​ពេល​ទ្រង់​ចុះ​មក ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក ចំពោះ​ទ្រង់​ពុំ‌ខាន។

សូមមើលជំពូក



អេសាយ 64:2
31 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ ព្រះអង្គ​បាន​សង្គ្រោះ​ពួកគាត់​ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដើម្បី​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​។


“ចូរ​ស្ងៀមស្ងប់​ទៅ ហើយ​ចូរ​ដឹង​ថា​យើង​ជា​ព្រះ​! យើង​នឹង​ត្រូវបាន​លើកតម្កើង​ក្នុងចំណោម​ប្រជាជាតិ​នានា យើង​នឹង​ត្រូវបាន​លើកតម្កើង​នៅលើ​ផែនដី”។


ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​? សូមឲ្យ​ការសងសឹក​នៃ​ឈាម​បាវបម្រើ​របស់ព្រះអង្គ​ដែល​ត្រូវបាន​បង្ហូរ​នោះ ត្រូវបាន​ស្គាល់​នៅក្នុងចំណោម​ប្រជាជាតិ​នានា​នៅចំពោះ​ភ្នែក​យើងខ្ញុំ​ផង​។


ព្រះ​នៃទូលបង្គំ​អើយ សូម​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលីដីដែលត្រូវខ្យល់កួច និង​ដូចជា​ចំបើង​នៅចំពោះ​ខ្យល់​ទៅ​!


ព្រះយេហូវ៉ា​អើយ សូម​ដាក់​សេចក្ដីភិតភ័យ​លើ​ពួកគេ​! សូមឲ្យ​ប្រជាជាតិ​នានា​ដឹង​ថា​ពួកគេ​គ្រាន់តែជា​មនុស្ស​ប៉ុណ្ណោះ​៕ សេឡា


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ប្រជាជាតិ​នានា​ភ័យញ័រ​! ព្រះអង្គ​គង់លើ​ចេរ៉ូប៊ីន ចូរឲ្យ​ផែនដី​រញ្ជួយ​!


ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម ព្រះអង្គ​នឹង​ព្រះពិរោធ​ដូច​នៅ​ជ្រលងភ្នំ​គីបៀន ដើម្បី​ធ្វើ​កិច្ចការ​របស់ព្រះអង្គ គឺ​កិច្ចការ​ចម្លែក​របស់ព្រះអង្គ ដើម្បី​ធ្វើ​ការងារ​របស់ព្រះអង្គ គឺ​ការងារ​ប្លែកពីធម្មតា​របស់ព្រះអង្គ​។


ដូច្នេះ​ឥឡូវនេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ពួកគេ​ផង ដើម្បីឲ្យ​អាណាចក្រ​ទាំងអស់​នៅលើ​ផែនដី​ដឹង​ថា ព្រះអង្គ​ហើយ ជា​ព្រះយេហូវ៉ា គឺ​ព្រះអង្គ​តែមួយប៉ុណ្ណោះ”។


ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?


នៅ​ថ្ងៃ​នោះ ព្រះបាទា​របស់ព្រះអង្គ​នឹង​ឈរ​លើ​ភ្នំ​ដើមអូលីវ ដែល​នៅទល់មុខ​យេរូសាឡិម​នៅ​ទិសខាងកើត ហើយ​ភ្នំ​ដើមអូលីវ​នឹង​ត្រូវបាន​ពុះ​ជា​ពីរ​ដោយ​ជ្រលងភ្នំ​ដ៏ធំ​ក្រៃលែង ពី​ទិសខាងកើត​ទៅ​ទិសខាងលិច រហូតដល់​ពាក់កណ្ដាល​នៃ​ភ្នំ​នឹង​រើចេញ​ទៅ​ទិសខាងជើង ហើយ​ពាក់កណ្ដាល​ទៀត​ទៅ​ទិសខាងត្បូង​។