ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។
អេសាយ 53:8 - ព្រះគម្ពីរខ្មែរសាកល លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គត្រូវដកចេញពីអំណាចការពារ និងពីសេចក្ដីយុត្តិធម៌ តើមានអ្នកណារំពឹងគិតពង្សាវតាររបស់ព្រះអង្គ? ព្រះអង្គត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់ ហើយត្រូវគេវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់លោកទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្ដីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ អាល់គីតាប គេចាប់គាត់ទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់ គាត់បានទេ។ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ គាត់ត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់យើង។ |
ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។
ទូលបង្គំត្រូវបានបោះបង់ចោលនៅក្នុងចំណោមមនុស្សស្លាប់ ដូចជាមនុស្សដែលត្រូវគេសម្លាប់ ដេកនៅក្នុងផ្នូរ ដែលព្រះអង្គមិនបាននឹកចាំពួកគេទៀត ហើយពួកគេក៏ត្រូវបានកាត់ចេញពីព្រះហស្តរបស់ព្រះអង្គ។
ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។ គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕
តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
ពួកជនជាតិយូដាតបថា៖ “យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ អ្នកនេះគួរតែស្លាប់ ពីព្រោះវាតាំងខ្លួនជាព្រះបុត្រារបស់ព្រះ”។
សេចក្ដីយុត្តិធម៌ត្រូវបានដកយកពីលោក ក្នុងភាពបង្អាប់បង្អោន។ តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក? ដ្បិតជីវិតរបស់លោកត្រូវបានដកចេញពីផែនដី”។
ហើយបើគិតតាមព្រះវិញ្ញាណនៃសេចក្ដីវិសុទ្ធ ព្រះអង្គត្រូវបានតែងតាំងជាព្រះបុត្រារបស់ព្រះក្នុងព្រះចេស្ដា ដោយការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។