ព្រះអង្គទ្រង់លក់ប្រជារាស្ត្ររបស់ព្រះអង្គដោយឥតគិតថ្លៃ គឺមិនបានចំណេញពីតម្លៃរបស់ពួកគេឡើយ។
អេសាយ 52:5 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ តើយើងត្រូវធើ្វអ្វីនៅទីនេះ?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ “ដែលប្រជារាស្ត្ររបស់យើងត្រូវបានយកទៅដោយឥតគិតថ្លៃ ពួកមេគ្រប់គ្រងរបស់ពួកគេក៏ធ្វើឲ្យពួកគេទ្រហោយំ ហើយនាមរបស់យើងត្រូវបានប្រមាថឥតឈប់ឈរវាល់ព្រឹកវាល់ល្ងាច”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា តើយើងធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រយើងបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ។ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់ថ្ងៃ នាមយើងត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើអញធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រអញបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់តែថ្ងៃ នាមអញត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេយកប្រជាជនរបស់យើងទៅដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេនាំគ្នាប្រមាថនាមរបស់យើងជារៀងរាល់ថ្ងៃ។ |
ព្រះអង្គទ្រង់លក់ប្រជារាស្ត្ររបស់ព្រះអង្គដោយឥតគិតថ្លៃ គឺមិនបានចំណេញពីតម្លៃរបស់ពួកគេឡើយ។
ដោយសារតែសំឡេងរបស់អ្នកដែលត្មះតិះដៀល និងអ្នកដែលជេរប្រមាថ ដោយសារតែវត្តមានរបស់ខ្មាំងសត្រូវ និងអ្នកសងសឹក។
ឱព្រះអើយ តើបច្ចាមិត្តនឹងត្មះតិះដៀលដល់ពេលណាទៀត? តើខ្មាំងសត្រូវនឹងប្រមាថព្រះនាមរបស់ព្រះអង្គជាដរាបឬ?
ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!
‘តើអ្នកមានការអ្វីនៅទីនេះ ហើយតើអ្នកមាននរណានៅទីនេះ បានជាអ្នកដាប់លុងផ្នូរសម្រាប់ខ្លួននៅទីនេះដូច្នេះ? អ្នកបានដាប់លុងផ្នូររបស់ខ្លួននៅកន្លែងខ្ពស់ គឺចាំងលំនៅសម្រាប់ខ្លួននៅក្នុងថ្ម។
យើងដឹងពេលដែលអ្នកអង្គុយ ពេលដែលអ្នកចេញទៅ និងពេលដែលអ្នកចូលមក ព្រមទាំងកំហឹងរបស់អ្នកទាស់នឹងយើង។
នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ក៏បានបន្ទាបបន្ថោកមរតករបស់យើង ព្រមទាំងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ្នក។ ប៉ុន្តែអ្នកមិនបានបង្ហាញសេចក្ដីមេត្តាដល់ពួកគេទេ ក៏បានធ្វើឲ្យនឹមរបស់អ្នកធ្ងន់ក្រៃលែងលើមនុស្សចំណាស់ផង។
កូនចៅរបស់អ្នកខ្សោយល្វើយ ហើយដេកនៅតាមអស់ទាំងក្បាលផ្លូវ ដូចជាសត្វកែះជាប់សំណាញ់; ពួកគេពេញដោយសេចក្ដីក្រេវក្រោធពីព្រះយេហូវ៉ា គឺការស្ដីបន្ទោសពីព្រះរបស់អ្នក។
យើងនឹងដាក់ពែងនោះនៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាអ្នកដែលបាននិយាយទៅព្រលឹងរបស់អ្នកថា: ‘ក្រាបចុះដើម្បីឲ្យយើងបានឆ្លងទៅ!’ ហើយអ្នកបានធ្វើឲ្យខ្នងរបស់អ្នកដូចជាដី គឺដូចជាផ្លូវឲ្យពួកគេឆ្លងទៅ”៕
ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នាត្រូវបានលក់ដោយឥតគិតថ្លៃ ក៏ត្រូវបានប្រោសលោះមិនមែនដោយប្រាក់”។
ជាការពិត“ព្រះនាមរបស់ព្រះត្រូវបានប្រមាថក្នុងចំណោមសាសន៍ដទៃ ដោយសារតែអ្នករាល់គ្នា” ដូចដែលមានសរសេរទុកមក។