Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:16 - ព្រះគម្ពីរខ្មែរសាកល

16 ដោយសារតែ​សំឡេង​របស់​អ្នកដែល​ត្មះតិះដៀល និង​អ្នកដែល​ជេរប្រមាថ ដោយសារតែ​វត្តមាន​របស់​ខ្មាំងសត្រូវ និង​អ្នកសងសឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដោយ​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយ ហើយ​ពួក​ខ្មាំង​សត្រូវ នឹង​ពួក​អ្នក​ដែល​សង​សឹង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ តើ​បច្ចាមិត្ត​នឹង​ត្មះតិះដៀល​ដល់ពេលណា​ទៀត​? តើ​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​ជាដរាប​ឬ​?


ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ការនេះ​ផង គឺការដែល​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល និង​ការដែល​ប្រជារាស្ត្រ​ឆោតល្ងង់​បាន​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​!


ព្រះអម្ចាស់​អើយ ចំពោះ​ការត្មះតិះដៀល​ដែល​អ្នកជិតខាង​របស់យើងខ្ញុំ​បាន​ត្មះតិះដៀល​ព្រះអង្គ សូម​តបសង​ដល់​ពួកគេ គឺ​មួយជាប្រាំពីរ​ទៅលើ​ទ្រូង​របស់ពួកគេ​ផង​!


ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។


ព្រះយេហូវ៉ា​អើយ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ ហើយ​សណ្ដាប់​ផង​! ព្រះយេហូវ៉ា​អើយ សូម​បើក​ព្រះនេត្រ​របស់ព្រះអង្គ ហើយ​ទត​មើល​ផង​! សូម​សណ្ដាប់​គ្រប់ទាំង​ពាក្យ​របស់​សានហេរីប ដែល​បញ្ជូនមក ដើម្បី​ត្មះតិះដៀល​ព្រះ​ដ៏មានព្រះជន្មរស់​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម