មុនពេលព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និងផ្កាយ មិនទាន់ប្រែជាងងឹតសូន្យ ហើយពពកត្រឡប់មកវិញក្រោយពីភ្លៀង។
អេសាយ 5:30 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ពួកគេគ្រហឹមដាក់អ៊ីស្រាអែល ដូចជាសូរសន្ធឹកនៃសមុទ្រ។ បើអ្នកណាមើលទៅទឹកដីនោះ នោះមើល៍! មានតែភាពងងឹត និងទុក្ខវេទនា សូម្បីតែពន្លឺនឹងទៅជាងងឹតដោយពពក៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃ នឹងងងឹតសូន្យទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត នឹងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូន្យទៅដែរ។ អាល់គីតាប ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹកដូចស្នូរសមុទ្រ បក់បោកមកលើប្រជាជាតិនេះ។ ពេលក្រឡេកមើលស្រុកនោះ គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់ ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ ឲ្យប្រែទៅជាងងឹតវិញ។ |
មុនពេលព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និងផ្កាយ មិនទាន់ប្រែជាងងឹតសូន្យ ហើយពពកត្រឡប់មកវិញក្រោយពីភ្លៀង។
ផ្កាយនៅលើមេឃ និងហ្វូងតារារបស់វា នឹងលែងបញ្ចេញពន្លឺ; ព្រះអាទិត្យនឹងងងឹតនៅពេលរះឡើង ព្រះចន្ទនឹងមិនបញ្ចេញពន្លឺឡើយ។
ន៏ សូរគឹកកងនៅលើភ្នំ ដូចជាប្រជាជាតិដ៏ច្រើន! ន៏ សូរសន្ធឹករបស់អាណាចក្រនានា និងប្រជាជាតិទាំងឡាយផ្ដុំគ្នា! ព្រះយេហូវ៉ានៃពលបរិវារកំពុងប្រមូលផ្ដុំពលទ័ពសម្រាប់ចម្បាំង។
វេទនាហើយ! សូរគឹកកងរបស់ប្រជាជាតិទាំងឡាយដែលគ្រហឹមដូចសមុទ្រគ្រហឹម! សូរសន្ធឹករបស់ជាតិសាសន៍នានាស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ខ្លាំងក្លា!
នេះជាទំនាយស្ដីអំពីបណ្ដាសត្វនៅណេកិប: គេលើកទ្រព្យសម្បត្តិរបស់គេដាក់លើខ្នងកូនលា ហើយលើករតនសម្បត្តិរបស់គេដាក់លើបូកអូដ្ឋ ឆ្លងកាត់ទឹកដីនៃទុក្ខវេទនា និងទុក្ខព្រួយ ដែលមានសិង្ហញី និងសិង្ហឈ្មោល ដែលមានពស់វែក និងពស់ភ្លើងដែលហោះ ទៅកាន់ប្រជាជនដែលមិនមែនជាប្រយោជន៍។
ហេតុនេះហើយបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ហើយសេចក្ដីសុចរិតក៏មិនតាមទាន់យើងខ្ញុំ; យើងខ្ញុំរំពឹងចាំពន្លឺ ប៉ុន្តែមើល៍! មានភាពងងឹតទៅវិញ យើងខ្ញុំរំពឹងចាំភាពត្រចះត្រចង់ ប៉ុន្តែយើងខ្ញុំដើរក្នុងភាពងងឹតសូន្យទៅវិញ។
រួចពួកគេមើលទៅផែនដីវិញ នោះមើល៍! មានតែទុក្ខវេទនា សេចក្ដីងងឹត និងភាពខ្មៅងងឹតនៃទុក្ខព្រួយ! ហើយពួកគេនឹងត្រូវបានបណ្ដេញទៅក្នុងភាពងងឹតសូន្យ៕
“ក្រោយពីទុក្ខវេទនានៃគ្រានោះភ្លាម ‘ព្រះអាទិត្យនឹងងងឹត ព្រះចន្ទក៏លែងបញ្ចេញពន្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក’។
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។