ថាព្រះមួយអង្គនេះ ជាព្រះរបស់យើងជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គនឹងនាំផ្លូវយើងរហូតដល់ទីបញ្ចប់៕
អេសាយ 46:4 - ព្រះគម្ពីរខ្មែរសាកល គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ សូម្បីតែដល់វ័យចំណាស់របស់អ្នក; យើងនឹងផ្ទុកអ្នក រហូតដល់អ្នកមានសក់ស្កូវ; យើងបានបង្កើតអ្នក ហើយយើងនឹងបី; យើងនឹងផ្ទុក ហើយយើងនឹងរំដោះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង អាល់គីតាប យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។ |
ថាព្រះមួយអង្គនេះ ជាព្រះរបស់យើងជារៀងរហូតអស់កល្បជានិច្ច ព្រះអង្គនឹងនាំផ្លូវយើងរហូតដល់ទីបញ្ចប់៕
សូមឲ្យមានព្រះពរដល់ព្រះអម្ចាស់ ដែលផ្ទុកបន្ទុកជំនួសយើងជារៀងរាល់ថ្ងៃ; ព្រះជាសេចក្ដីសង្គ្រោះរបស់យើង។ សេឡា
ឱព្រះអើយ ទោះបីជានៅពេលទូលបង្គំមានវ័យចំណាស់ ហើយសក់ស្កូវក៏ដោយ ក៏សូមកុំបោះបង់ទូលបង្គំចោលឡើយ រហូតដល់ទូលបង្គំប្រកាសឫទ្ធានុភាពរបស់ព្រះអង្គដល់ជំនាន់នេះ និងប្រកាសព្រះចេស្ដារបស់ព្រះអង្គដល់អស់អ្នកដែលនឹងកើតមក!
នៅគ្រានៃវ័យចំណាស់ សូមកុំបោះទូលបង្គំចោល នៅពេលកម្លាំងរបស់ទូលបង្គំអស់ទៅ សូមកុំចាកចេញពីទូលបង្គំឡើយ
ពួកគេនឹងនៅតែបង្កើតផ្លែក្នុងវ័យចាស់ជរា ពួកគេនឹងមានជាតិទឹកច្រើន ហើយខៀវខ្ចីជានិច្ច
តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។
មែនហើយ តាំងពីមានថ្ងៃ គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ គ្មានអ្នកណាអាចរំដោះឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ។ ពេលយើងធ្វើ តើនរណាអាចបង្វែរបាន?”។
យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ ដែលលុបការបំពានរបស់អ្នកចេញដោយយល់ដល់ខ្លួនយើង ហើយយើងនឹងមិននឹកចាំបាបរបស់អ្នកទៀតឡើយ។
យ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្ដាប់យើងចុះ! គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។ យើងជាដើម និងជាចុង។
ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែលមានបន្ទូលថា៖ “យើងស្អប់ការលែងលះ ក៏ស្អប់អ្នកដែលគ្របបាំងសម្លៀកបំពាក់របស់ខ្លួនដោយអំពើហិង្សាដែរ”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា ហើយកុំក្បត់ឡើយ”។
ដ្បិតយើងជាយេហូវ៉ា យើងមិនប្រែប្រួលទេ ដូច្នេះកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនវិនាសឡើយ”។
ព្រះអង្គនឹងមូរផ្ទៃមេឃ និងផែនដីដូចអាវវែង ផ្ទៃមេឃ និងផែនដីនឹងត្រូវបានប្ដូរដូចសម្លៀកបំពាក់ ដែរ; ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ” ។
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។