ទឹកដីរបស់ពួកគេពេញដោយរូបបដិមាករឥតប្រយោជន៍ ពួកគេថ្វាយបង្គំស្នាដៃរបស់ខ្លួន ដែលម្រាមដៃរបស់ខ្លួនបានធ្វើ។
អេសាយ 44:15 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ឈើទាំងនោះក៏បានសម្រាប់មនុស្សដុត។ គាត់យកខ្លះពីក្នុងវាមកដុតកម្ដៅខ្លួន គាត់បង្កាត់ភ្លើង ហើយដុតនំប៉័ង ក៏ធ្វើព្រះមួយដើម្បីថ្វាយបង្គំ; គាត់ធ្វើវាជារូបឆ្លាក់មួយ ហើយក្រាបចុះនៅចំពោះរូបនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ អាល់គីតាប មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស សម្រាប់កំដៅផ្ទះ និងចំអិនម្ហូបអាហារ។ គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ សម្រាប់ក្រាបថ្វាយបង្គំ និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។ |
ទឹកដីរបស់ពួកគេពេញដោយរូបបដិមាករឥតប្រយោជន៍ ពួកគេថ្វាយបង្គំស្នាដៃរបស់ខ្លួន ដែលម្រាមដៃរបស់ខ្លួនបានធ្វើ។
គាត់កាប់រំលំដើមស៊ីដាសម្រាប់ខ្លួន ក៏ជ្រើសរើសយកដើមស្រល់ និងដើមអូក ហើយឲ្យវាដុះរឹងមាំក្នុងចំណោមដើមឈើក្នុងព្រៃសម្រាប់ខ្លួនគាត់។ គាត់ដាំដើមអូរ៉ែន ហើយទឹកភ្លៀងក៏ធ្វើឲ្យវាធំឡើង។
ឈើពាក់កណ្ដាលគាត់ដុតក្នុងភ្លើង ហើយអាំងសាច់នៅលើឈើពាក់កណ្ដាលនោះ។ គាត់ហូបសាច់អាំងនោះ ក៏ឆ្អែតទៅ ទាំងកម្ដៅខ្លួនផង រួចពោលថា៖ “ហាសហា! ក្ដៅស្រួលណាស់! ខ្ញុំបានកក់ក្ដៅហើយ”។
រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
អ្នកដែលចាយមាសយ៉ាងខ្ជះខ្ជាយពីកាបូបលុយ ហើយថ្លឹងប្រាក់លើជញ្ជីង គេជួលជាងទង ជាងនោះក៏ធ្វើវាជាព្រះមួយ នោះគេក្រាបចុះថ្វាយបង្គំ។
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ