Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:16 - ព្រះគម្ពីរខ្មែរសាកល

16 ឈើ​ពាក់កណ្ដាល​គាត់​ដុត​ក្នុង​ភ្លើង ហើយ​អាំង​សាច់​នៅលើ​ឈើ​ពាក់កណ្ដាល​នោះ​។ គាត់​ហូប​សាច់អាំង​នោះ ក៏​ឆ្អែត​ទៅ ទាំង​កម្ដៅខ្លួន​ផង រួច​ពោលថា​៖ “ហាសហា​! ក្ដៅស្រួល​ណាស់​! ខ្ញុំ​បាន​កក់ក្ដៅ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត។ គាត់​កម្ដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា "អៃយ៉ា កក់ក្តៅ​ស្រួល​ណាស់ ពេល​ខ្ញុំ​អាំង​ភ្លើង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចម្អែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កម្ដៅ​រូប​រាង​កាយ ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត អើ គាត់​កំដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា អៃយ៉ា ក្តៅ​ស្រួល​ហ្ន៎ ខ្ញុំ​អាំង​ភ្លើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​យក​ឈើ​មួយ​ចំណែក​ទៅ​ធ្វើ​ជា​អុស អាំង​សាច់​បរិភោគ​ចំអែត​ក្រពះ ហើយ​ក៏​ប្រើ​សម្រាប់​កំដៅ​រូប​រាង​កាយ ទាំង​ពោល​ថា “មើល៍ អណ្ដាត​ភ្លើង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កក់​ក្ដៅ​ស្រួល​ណាស់!”។

សូមមើលជំពូក ចម្លង




អេសាយ 44:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឈើទាំងនោះ​ក៏​បាន​សម្រាប់​មនុស្ស​ដុត​។ គាត់​យក​ខ្លះ​ពីក្នុង​វា​មក​ដុតកម្ដៅខ្លួន គាត់​បង្កាត់ភ្លើង ហើយ​ដុត​នំប៉័ង ក៏​ធ្វើ​ព្រះ​មួយ​ដើម្បី​ថ្វាយបង្គំ​; គាត់​ធ្វើ​វា​ជា​រូបឆ្លាក់​មួយ ហើយ​ក្រាបចុះ​នៅចំពោះ​រូបនោះ​។


រីឯ​ឈើ​ដែល​សល់ គាត់​ធ្វើ​ជា​ព្រះ ជា​រូបឆ្លាក់​សម្រាប់​ខ្លួន ក៏​ក្រាបចុះ​នៅចំពោះ​វា ហើយ​ថ្វាយបង្គំ ព្រមទាំង​អធិស្ឋាន​ទៅ​វា​ថា​៖ “សូម​រំដោះ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ”។


មើល៍! ពួកគេ​នឹង​បាន​ដូចជា​ចំបើង ភ្លើង​នឹង​ឆាបឆេះ​ពួកគេ ពួកគេ​នឹង​រំដោះ​ខ្លួន​ពី​អំណាច​នៃ​ភ្លើង​មិនបានឡើយ​; ភ្លើងនោះ​មិនមែន​ជា​រងើក​សម្រាប់​កម្ដៅខ្លួន ឬជា​ភ្លើង​សម្រាប់​អង្គុយ​ជុំវិញ​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម