Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:14 - ព្រះគម្ពីរខ្មែរសាកល

14 គាត់​កាប់រំលំ​ដើមស៊ីដា​សម្រាប់​ខ្លួន ក៏​ជ្រើសរើសយក​ដើមស្រល់ និង​ដើមអូក ហើយ​ឲ្យ​វា​ដុះរឹងមាំ​ក្នុងចំណោម​ដើមឈើ​ក្នុង​ព្រៃ​សម្រាប់​ខ្លួនគាត់​។ គាត់​ដាំ​ដើមអូរ៉ែន ហើយ​ទឹកភ្លៀង​ក៏​ធ្វើឲ្យ​វា​ធំឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គាត់​កាប់​ដើម​តា‌ត្រៅ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គេ​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា នឹង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គេ​កាប់​ដើម​ឈើ​ដ៏​ធំៗ គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹម​ដ៏​មាន​តម្លៃ ពី​ចំណោម​ដើម​ឈើ​ទាំង‌ឡាយ​នៅ​ក្នុង​ព្រៃ។ គេ​ដាំ​ដើម​ស្រល់ ហើយ​ភ្លៀង​បាន​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង។

សូមមើលជំពូក ចម្លង




អេសាយ 44:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នកដែលខ្វះខាត​ចំពោះ​តង្វាយ​នោះ គេ​ក៏​ជ្រើសរើសយក​ឈើ​ដែល​មិន​ពុក​វិញ គេ​ស្វែងរក​សិប្បករ​មានជំនាញ​ឲ្យ​តាំង​រូបឆ្លាក់​មួយ​ឡើង មិនឲ្យ​រង្គើចេញ​ឡើយ​។


ជាងឈើ​លាត​ខ្សែរង្វាស់​គូសរាង​វា​ដោយ​ខ្មៅដៃ ហើយ​ឈូស​វា​ដោយ​ដែកឈូស ក៏​គូសរាង​វា​ដោយ​ប្រពាយ រួច​ធ្វើ​វា​ឲ្យ​ដូច​រូបរាង​មនុស្ស គឺឲ្យ​ដូច​លម្អ​របស់​មនុស្ស ដើម្បី​តម្កល់​ក្នុង​ផ្ទះ​។


ដូច្នេះ ឈើទាំងនោះ​ក៏​បាន​សម្រាប់​មនុស្ស​ដុត​។ គាត់​យក​ខ្លះ​ពីក្នុង​វា​មក​ដុតកម្ដៅខ្លួន គាត់​បង្កាត់ភ្លើង ហើយ​ដុត​នំប៉័ង ក៏​ធ្វើ​ព្រះ​មួយ​ដើម្បី​ថ្វាយបង្គំ​; គាត់​ធ្វើ​វា​ជា​រូបឆ្លាក់​មួយ ហើយ​ក្រាបចុះ​នៅចំពោះ​រូបនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម