ដូច្នេះ ព្រះអង្គបានស្ដីបន្ទោសសមុទ្រក្រហម នោះវាក៏រីងទៅ ហើយព្រះអង្គបាននាំពួកគាត់ដើរកាត់ទីជម្រៅ ដូចដើរកាត់ទីរហោស្ថាន។
អេសាយ 43:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ ដែលធ្វើឲ្យមានគន្លងក្នុងទឹកដ៏ច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លូវក្នុងសមុទ្រ នឹងផ្លូវច្រកនៅទីទឹកធំ អាល់គីតាប អុលឡោះតាអាឡាដែលបានញែកសមុទ្រធ្វើផ្លូវមួយ គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ |
ដូច្នេះ ព្រះអង្គបានស្ដីបន្ទោសសមុទ្រក្រហម នោះវាក៏រីងទៅ ហើយព្រះអង្គបាននាំពួកគាត់ដើរកាត់ទីជម្រៅ ដូចដើរកាត់ទីរហោស្ថាន។
ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ហើយគន្លងរបស់ព្រះអង្គឆ្លងកាត់ទឹកដ៏ច្រើន ប៉ុន្តែគ្មានអ្នកណាស្គាល់ដានព្រះបាទារបស់ព្រះអង្គឡើយ។
ព្រះអង្គបានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាហ្វូងចៀម តាមរយៈដៃរបស់ម៉ូសេ និងអើរ៉ុន៕
ព្រះអង្គបានញែកសមុទ្រ ហើយឲ្យពួកគាត់ឆ្លងកាត់ ព្រមទាំងធ្វើឲ្យទឹកឈរឡើងដូចជាគំនរ។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
យើងជាអ្នកដែលនិយាយទៅទីជម្រៅថា: ‘ចូររីងទៅ ហើយយើងនឹងធ្វើឲ្យទន្លេទាំងឡាយរបស់អ្នករីងស្ងួត’។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់?
ដ្បិតយើងជាយេហូវ៉ាព្រះរបស់អ្នក ដែលធ្វើឲ្យសមុទ្រកក្រើកឡើង នោះរលករបស់វាគ្រហឹមឡើង។ ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ានៃពលបរិវារ។
ទូតសួគ៌ទីប្រាំមួយចាក់ពីពែងរបស់ខ្លួនទៅលើទន្លេដ៏ធំ គឺទន្លេអ៊ើប្រាត នោះទឹកទន្លេក៏រីងស្ងួត ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។