Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 43:17 - ព្រះគម្ពីរខ្មែរសាកល

17 ដែល​នាំ​រទេះចម្បាំង និង​សេះ​ចេញមក ព្រមទាំង​កងទ័ព និង​មនុស្ស​ខ្លាំងពូកែ (​ពួកគេ​នឹង​ដេក​ទាំងអស់គ្នា មិន​ក្រោកឡើង​ទៀតឡើយ​; ពួកគេ​នឹង​សាបសូន្យ​ទៅ ហើយ​រលត់​ដូចជា​ប្រឆេះ​) គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​ដែល​បាន​ប្រមូល​កង‌ទ័ព មាន​រទេះ​ចម្បាំង កង‌ពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច ព្រះអង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ជា​ព្រះ​ដែល​នាំ​រទេះ​ចំបាំង នឹង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព នឹង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​បន្ទូល​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ទ្រង់​ដែល​បាន​ប្រមូល​កង‌ទ័ព មាន​រទេះ​ចំបាំង កង‌ពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច ទ្រង់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ទ្រង់​មាន​បន្ទូល​ថា:

សូមមើលជំពូក ចម្លង




អេសាយ 43:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​ដូច​ហ្វូងឃ្មុំ តែ​ពួកគេ​បាន​រលត់​ទៅ​ដូច​ភ្លើង​ដែលឆេះ​បន្លា​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!


មនុស្ស​ខ្លាំងពូកែ​នឹង​ក្លាយជា​ប្រឆេះ កិច្ចការ​របស់គេ​នឹង​ក្លាយជា​ផ្កាភ្លើង ហើយ​ទាំង​ពីរ​នោះ​នឹង​ឆេះ​ជាមួយគ្នា គ្មានអ្នកណា​ពន្លត់​ឡើយ​៕


គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិត​រលត់​ដែរ រហូតដល់​គាត់​នាំ​សេចក្ដីយុត្តិធម៌​ឲ្យមាន​ជ័យជម្នះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម