កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។
អេសាយ 37:29 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអ្នកខឹងនឹងយើងដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់អ្នក បានឮមកដល់ត្រចៀករបស់យើង នោះយើងនឹងដាក់កន្លុះរបស់យើងនៅច្រមុះអ្នក និងដែកបង្ខាំរបស់យើងនៅមាត់អ្នក ហើយយើងនឹងញាក់អ្នកឲ្យវិលត្រឡប់ទៅតាមផ្លូវដដែល ដែលអ្នកបានមកនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះឯងខឹងនឹងអញដូច្នេះ ហើយដោយព្រោះសេចក្ដីព្រហើនរបស់ឯង បានឮមកដល់ត្រចៀកអញ នោះអញនឹងដាក់កន្លុះរបស់អញ នៅច្រមុះឯង នឹងដែកបង្ខាំរបស់អញនៅមាត់ឯង ហើយអញនឹងញាក់ឯងឲ្យវិលត្រឡប់ទៅតាមផ្លូវដដែលដែលឯងបានមកនោះវិញ។ អាល់គីតាប អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។ |
កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។
ប្រជាជាតិនានាឡូឡា អាណាចក្រទាំងឡាយរង្គើ; ព្រះអង្គបានបន្លឺព្រះសូរសៀងរបស់ព្រះអង្គ នោះផែនដីក៏រលាយ។
សូមកុំភ្លេចសំឡេងរបស់ពួកខ្មាំងសត្រូវព្រះអង្គឡើយ; សូរសន្ធឹករបស់អ្នកដែលក្រោកឡើងប្រឆាំងនឹងព្រះអង្គកើនឡើងជានិច្ច!៕
ពួកខ្មាំងសត្រូវរបស់ព្រះអង្គបានគ្រហឹមនៅកណ្ដាលទីជំនួបរបស់ព្រះអង្គ ពួកគេបានតាំងសញ្ញាសម្គាល់របស់ខ្លួនឡើង ធ្វើជាសញ្ញា។
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
រីឯខ្យល់ដង្ហើមរបស់ព្រះអង្គប្រៀបដូចជាទឹកជ្រោះជន់លិចដែលឡើងដល់ក ដើម្បីរែងប្រជាជាតិនានាដោយកន្ត្រងនៃសេចក្ដីវិនាស ហើយបំពាក់បង្ហៀរដែលនាំឲ្យវង្វេងនៅនឹងថ្គាមរបស់ជាតិសាសន៍ទាំងឡាយ។
ឥឡូវនេះ តើយើងឡើងមកទាស់នឹងទឹកដីនេះដើម្បីបំផ្លាញវា ដោយគ្មានព្រះយេហូវ៉ាឬ? គឺព្រះយេហូវ៉ាទេ ដែលមានបន្ទូលនឹងយើងថា: ‘ចូរឡើងទៅទាស់នឹងទឹកដីនេះ ហើយបំផ្លាញវាចុះ!’”។
រ៉ាបសាកេនិយាយនឹងពួកគេថា៖ “ចូរប្រាប់ហេសេគាថា: ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ទំនុកចិត្តដែលអ្នកទុកចិត្តនេះ តើជាអ្វី?
“ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។
គឺគេនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេបានមក ហើយមិនចូលមកក្នុងទីក្រុងនេះឡើយ។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
មើល៍! យើងនឹងដាក់វិញ្ញាណមួយក្នុងស្ដេចអាស្ស៊ីរី ដើម្បីឲ្យគេឮពាក្យចចាមអារ៉ាមមួយ ហើយត្រឡប់ទៅស្រុករបស់ខ្លួនវិញ រួចយើងនឹងធ្វើឲ្យគេដួលដោយមុខដាវនៅក្នុងស្រុករបស់ខ្លួន’”។
នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។
ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។
គាត់ដួលទៅលើដី ក៏ឮសំឡេងមួយនិយាយនឹងគាត់ថា៖“សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?”។