Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​គ្រហឹម​នៅកណ្ដាល​ទីជំនួប​របស់ព្រះអង្គ ពួកគេ​បាន​តាំង​សញ្ញាសម្គាល់​របស់ខ្លួន​ឡើង ធ្វើជា​សញ្ញា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ បច្ចា​មិត្ត​របស់​ព្រះ‌អង្គ​បាន​ស្រែក​ហ៊ោ នៅ​កណ្ដាល​ទីបរិសុទ្ធ​របស់​ព្រះ‌អង្គ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សម្គាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បច្ចា‌មិត្ត​របស់​ព្រះអង្គ​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ នៅ​កណ្តាល​ជំនុំ​របស់​ទ្រង់ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បច្ចា‌មិត្ត​របស់​ទ្រង់​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ​ របស់​ទ្រង់ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។


“កាលណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស’ ​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ដានីយ៉ែល ឈរ​នៅ​ទីវិសុទ្ធ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——


នៅ​ពេល​ដដែល​នោះ មាន​អ្នកខ្លះ​មក​ទូល​ព្រះយេស៊ូវ​អំពី​អ្នកកាលីឡេ​ដែល​ពីឡាត់​បាន​លាយ​ឈាម​ពួកគេ​ជាមួយ​យញ្ញបូជា​របស់​ពួកគេ​។


“កាលណា​អ្នករាល់គ្នា​ឃើញ​យេរូសាឡិម​ត្រូវ​កងទ័ព​ឡោមព័ទ្ធ ពេលនោះ​ចូរ​ដឹង​ថា​ការហិនវិនាស​របស់​ទីក្រុងនោះ​ជិតដល់​ហើយ​។


វា​ក៏​ហា​មាត់​និយាយប្រមាថ​ទាស់នឹង​ព្រះ ហើយ​និយាយប្រមាថ​ព្រះនាម​របស់​ព្រះអង្គ និង​លំនៅ​របស់​ព្រះអង្គ គឺ​បណ្ដា​អ្នក​ដែល​ស្ថិតនៅ​លើមេឃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម