សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
អេសាយ 30:3 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ការការពាររបស់ផារ៉ោននឹងត្រឡប់ជាសេចក្ដីអាម៉ាស់ដល់អ្នករាល់គ្នាវិញ ហើយជម្រកនៅក្រោមម្លប់របស់អេហ្ស៊ីបនឹងត្រឡប់ជាភាពអាប់យសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កម្លាំងរបស់ផារ៉ោន នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កំឡាំងរបស់ផារ៉ោននឹងបានជាសេចក្ដីខ្មាសដល់ឯងរាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់នៃស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់ឯងដែរ អាល់គីតាប ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! |
សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។
ការទុកចិត្តលើមនុស្សក្បត់ក្នុងថ្ងៃនៃទុក្ខវេទនា ប្រៀបដូចជាធ្មេញដែលបាក់ ឬជើងដែលញញីញញ័រ។
ពេលនោះ គេនឹងធ្លាក់ទឹកចិត្ត ហើយអាម៉ាស់មុខ ដោយព្រោះអេត្យូពីជាទីសង្ឃឹមរបស់គេ និងដោយព្រោះអេហ្ស៊ីបជាទីអួតអាងរបស់គេ។
នៅថ្ងៃនោះ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រនេះនឹងពោលថា: ‘មើល៍! ទីសង្ឃឹមរបស់ពួកយើងដែលពួកយើងបានរត់គេចទៅទីនោះសម្រាប់ជាជំនួយ ដើម្បីឲ្យបានរំដោះឲ្យរួចពីស្ដេចអាស្ស៊ីរី ជាដូច្នេះទៅវិញ ចុះពួកយើង តើអាចរួចផុតយ៉ាងដូចម្ដេចបាន?’”៕
មើល៍! អ្នកទុកចិត្តលើអេហ្ស៊ីប គឺទុកចិត្តលើឈើច្រត់ដើមត្រែងកំបាក់នោះ ដែលអ្នកណាផ្អែកលើវា វានឹងមុតដៃអ្នកនោះ ហើយចាក់ទម្លុះដៃគេវិញ។ ផារ៉ោនស្ដេចនៃអេហ្ស៊ីបគឺយ៉ាងនោះឯង ដល់អស់អ្នកដែលទុកចិត្តលើទ្រង់។
ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។