Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 20:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ គេ​នឹង​ធ្លាក់ទឹកចិត្ត ហើយ​អាម៉ាស់មុខ ដោយព្រោះ​អេត្យូពី​ជា​ទីសង្ឃឹម​របស់គេ និង​ដោយព្រោះ​អេហ្ស៊ីប​ជា​ទីអួតអាង​របស់គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធី‌យ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ និង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូ‌ពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​នឹង​មាន​សេចក្ដី​ស្រយុត ហើយ​ស្រងាក​ចិត្ត ដោយ​ព្រោះ​ស្រុក​អេធីយ៉ូពី ដែល​ជា​ទី​សង្ឃឹម​របស់​គេ នឹង​ស្រុក​អេស៊ីព្ទ ជា​ទី​អួត​អាង​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ អស់​អ្នក​ដែល​យក​ស្រុក​អេត្យូ‌ពី​ធ្វើ​ជា​បង្អែក និង​អស់​អ្នក​ដែល​យក​ស្រុក​អេស៊ីប​ធ្វើ​ជា​ទី​ពឹង មុខ​ជា​ត្រូវ​អស់​សង្ឃឹម និង​ខក​ចិត្ត​មិន​ខាន។

សូមមើលជំពូក ចម្លង




អេសាយ 20:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕


ដូច្នេះ ការការពារ​របស់​ផារ៉ោន​នឹង​ត្រឡប់​ជា​សេចក្ដីអាម៉ាស់​ដល់​អ្នករាល់គ្នា​វិញ ហើយ​ជម្រក​នៅក្រោម​ម្លប់​របស់​អេហ្ស៊ីប​នឹង​ត្រឡប់​ជា​ភាពអាប់យស​វិញ​។


ប៉ុន្តែ​គ្រប់គ្នា​នឹង​អាម៉ាស់មុខ ដោយព្រោះ​ប្រជាជន​ដែល​មិនមែន​ជាប្រយោជន៍​ដល់​គេ មិនមែន​ជា​ជំនួយ ក៏​មិនមែន​ជាប្រយោជន៍ តែ​ជា​សេចក្ដីអាម៉ាស់ និង​ជា​សេចក្ដីត្មះតិះដៀល​វិញ”។


ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។


វេទនា​ហើយ​! ពួកអ្នកដែល​ចុះទៅ​អេហ្ស៊ីប​ដើម្បី​ជំនួយ ព្រមទាំង​ពឹង​លើ​សេះ​! ពួកគេ​ទុកចិត្ត​លើ​រទេះចម្បាំង ដោយព្រោះ​មានចំនួនច្រើន ហើយ​ទុកចិត្ត​លើ​ពលសេះ ដោយព្រោះ​គេ​ខ្លាំងពូកែ​ណាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​រំពឹងមើលទៅ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​ដែរ​។


មើល៍! អ្នក​ទុកចិត្ត​លើ​អេហ្ស៊ីប គឺ​ទុកចិត្ត​លើ​ឈើច្រត់​ដើមត្រែង​កំបាក់​នោះ ដែល​អ្នកណា​ផ្អែក​លើ​វា វា​នឹង​មុត​ដៃ​អ្នកនោះ ហើយ​ចាក់ទម្លុះ​ដៃគេ​វិញ​។ ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប​គឺ​យ៉ាងនោះ​ឯង ដល់​អស់អ្នក​ដែល​ទុកចិត្ត​លើ​ទ្រង់​។


ចុះ​អ្នក​អាច​បង្វែរ​មុខ​របស់​មេទ័ព​តូច​មួយ​ក្នុង​ពួក​រាជបម្រើ​របស់​ចៅហ្វាយ​យើង​យ៉ាងដូចម្ដេច​បាន ដោយ​ទុកចិត្ត​លើ​អេហ្ស៊ីប​ដើម្បី​បាន​រទេះចម្បាំង និង​ពលសេះ​ដូច្នេះ​?


រីឯ​ស្ដេចអាស្ស៊ីរី​បាន​ឮ​អំពី​ទារហាកា​ស្ដេច​នៃ​អេត្យូពី​ថា បាន​ចេញមក​ច្បាំង​នឹង​ទ្រង់​។ នៅពេល​ឮ​ដូច្នេះ ទ្រង់​ក៏​ចាត់​អ្នកនាំសារ​ឲ្យទៅ​ឯ​ហេសេគា ដោយ​និយាយថា​៖


ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម