អេសាយ 30:20 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាព្រះអម្ចាស់បានប្រទាននំប៉័ងនៃការលំបាក និងទឹកនៃការសង្កត់សង្កិនដល់អ្នករាល់គ្នាក៏ដោយ ប៉ុន្តែព្រះអង្គដែលជាគ្រូរបស់អ្នកមិនត្រូវបានលាក់ទៀតឡើយ ហើយភ្នែករបស់អ្នកនឹងឃើញគ្រូរបស់អ្នកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាមានអាសន្ន ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ ព្រះអង្គដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ អាល់គីតាប នៅគ្រាមានអាសន្ន អុលឡោះនឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ទ្រង់នឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ ទ្រង់ដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញទ្រង់ផ្ទាល់ភ្នែក។ |
ការដែលក្រោកឡើងពីព្រលឹម ការដែលក្រចូលគេង ការដែលហូបនំប៉័ងនៃការនឿយហត់ ជាការឥតប្រយោជន៍សម្រាប់អ្នករាល់គ្នា; ជាការពិត ព្រះអង្គប្រទានដំណេកដល់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
យើងខ្ញុំលែងឃើញសញ្ញាសម្គាល់របស់យើងខ្ញុំទៀតហើយ ក៏គ្មានព្យាការីទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំដឹងថាដល់ពេលណាឡើយ។
ពួកគេពោលថា៖ “តើព្រះអង្គនឹងបង្រៀនចំណេះដឹងដល់អ្នកណា? តើព្រះអង្គនឹងធ្វើឲ្យអ្នកណាយល់ដំណឹង? គឺអ្នកដែលទើបតែផ្ដាច់ដោះ ជាអ្នកដែលទើបតែយកចេញពីដើមទ្រូងឬ?
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។
អ្នកដែលជាប់ចំណងនឹងត្រូវបានដោះលែងយ៉ាងឆាប់ ពួកគេនឹងមិនស្លាប់ ហើយចុះទៅក្នុងរណ្ដៅមរណៈឡើយ ក៏មិនខ្វះអាហារដែរ។
ដូច្នេះ ចូរអធិស្ឋានសុំព្រះអម្ចាស់នៃការច្រូតកាត់ដើម្បីឲ្យព្រះអង្គបញ្ជូនកម្មករមកក្នុងការច្រូតកាត់របស់ព្រះអង្គ”៕
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន