តើនរណាវេទនា? តើនរណាមានទុក្ខសោក? តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ? តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង?
អេសាយ 28:1 - ព្រះគម្ពីរខ្មែរសាកល វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេទនាដល់មកុដនៃសេចក្ដីអំនួត របស់ពួកប្រមឹកក្នុងពួកអេប្រាអិម ដែលគេយកជាទីអួត ហើយដល់ផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលំអដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល របស់ពួកអ្នកដែលស្រវឹងស្រាទំពាំងបាយជូរហើយ អាល់គីតាប ក្រុងសាម៉ារី ដែលជាអំនួតរបស់ពួកប្រមឹក នៅរាជាណាចក្រអេប្រាអ៊ីម មុខជាត្រូវវេទនាពុំខាន! សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប ដ៏សម្បូណ៌សប្បាយនេះ ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល របស់ពួកប្រមឹកទាំងនោះ។ |
តើនរណាវេទនា? តើនរណាមានទុក្ខសោក? តើនរណាមានជម្លោះ? តើនរណាត្អូញត្អែរ? តើនរណាមានរបួសដោយគ្មានមូលហេតុ? តើនរណាមានភ្នែកក្រហមងាំង?
រីឯពួកអ្នកទាំងនោះដើរយោលយោកដោយស្រា ក៏ដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង; ពួកបូជាចារ្យ និងពួកព្យាការីដើរយោលយោកដោយគ្រឿងស្រវឹង ពួកគេភាន់ភាំងដោយស្រា ពួកគេដើរទ្រេតទ្រោតដោយគ្រឿងស្រវឹង ពួកគេដើរយោលយោកក្នុងការឃើញនិមិត្ត ពួកគេជំពប់ដួលក្នុងការកាត់ក្ដី។
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!
ដ្បិតមុនក្មេងនេះចេះហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិរបស់ដាម៉ាស់ និងជ័យភណ្ឌរបស់សាម៉ារីនឹងត្រូវគេយកទៅនៅចំពោះស្ដេចអាស្ស៊ីរី”។
ដោយហេតុនេះ ព្រះយេហូវ៉ានឹងលើកពួកបច្ចាមិត្តរបស់រេស៊ីនឲ្យមកទាស់នឹងពួកគេ ហើយពន្យុះខ្មាំងសត្រូវរបស់ពួកគេ
ព្រះអម្ចាស់របស់ខ្ញុំបានបញ្ជូនព្រះបន្ទូលមកទាស់នឹងយ៉ាកុប ហើយព្រះបន្ទូលនោះបានធ្លាក់មកលើអ៊ីស្រាអែល។
ប្រជាជនទាំងអស់គ្នា គឺពួកអេប្រាអិម និងអ្នកដែលរស់នៅសាម៉ារី នឹងដឹង ក៏និយាយដោយអំនួត និងដោយការអួតបំប៉ោងនៃចិត្តថា៖