កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
អេសាយ 22:25 - ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ ដែកគោលដែលត្រូវបានបោះភ្ជាប់នឹងកន្លែងរឹងមាំនោះ នឹងរបូតចេញ ហើយត្រូវបានកាប់ ក៏ធ្លាក់ចុះ នោះបន្ទុកដែលនៅលើដែកគោលនោះនឹងត្រូវបានកាត់ចេញ”។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ នៅគ្រានោះ ដែកគោលដែលបានបោះភ្ជាប់នៅទីដែលស្ថិតស្ថេរ នឹងត្រូវដកចេញ រួចត្រូវកាប់ផ្តួលចុះ ហើយដួលជាពិត ឯបន្ទុកដែលគេបានពាក់នៅលើដែកគោលនោះ នឹងត្រូវកាត់ផ្តាច់ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅគ្រានោះ ដែកគោលដែលបានបោះភ្ជាប់នៅទីដែលស្ថិតស្ថេរ នោះនឹងត្រូវរដកចេញ រួចត្រូវកាប់ផ្តួលចុះ ហើយដួលជាពិត ឯបន្ទុកដែលគេបានពាក់នៅលើដែកគោលនោះ នឹងត្រូវកាត់ផ្តាច់ចេញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានមានបន្ទូលហើយ។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: “នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់ លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
ដោយហេតុនេះ ព្រះនឹងផ្ដួលរំលំអ្នកជាដរាប ព្រះអង្គនឹងចាប់អ្នក ហើយកន្ត្រាក់អ្នកចេញពីរោង ព្រះអង្គនឹងរម្លើងអ្នកពីស្ថានមនុស្សរស់។ សេឡា
យើងនឹងបោះគាត់ភ្ជាប់នឹងកន្លែងរឹងមាំមួយ ដូចដែកគោល ហើយគាត់នឹងបានជាបល្ល័ង្កដ៏រុងរឿងដល់វង្សត្រកូលរបស់ឪពុកគាត់។
គេនឹងយកអស់ទាំងសិរីរុងរឿងនៃវង្សត្រកូលរបស់ឪពុកគាត់ ព្យួរនៅលើគាត់ គឺទាំងកូនចៅ និងសែស្រឡាយ ដែលប្រៀបដូចជាអស់ទាំងភាជនៈតូចៗ ចាប់ពីពែង រហូតដល់ថូគ្រប់ប្រភេទ”។
យើងបានហៅសត្វហើរចាប់រំពាមួយឲ្យមកពីទិសខាងកើត គឺហៅមនុស្សម្នាក់សម្រាប់ផែនការរបស់យើងឲ្យមកពីស្រុកឆ្ងាយ។ មែនហើយ យើងបាននិយាយ មែនហើយ យើងនឹងធ្វើឲ្យការនេះកើតឡើង; យើងបានគ្រោងទុក មែនហើយ យើងនឹងបំពេញការនេះឲ្យសម្រេច។
យើង គឺយើងហ្នឹងហើយ បាននិយាយ មែនហើយ យើងបានហៅគាត់មក; យើងបាននាំគាត់មក ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។