Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:24 - ព្រះគម្ពីរខ្មែរសាកល

24 គេ​នឹង​យក​អស់ទាំង​សិរីរុងរឿង​នៃ​វង្សត្រកូល​របស់​ឪពុក​គាត់ ព្យួរ​នៅលើ​គាត់ គឺ​ទាំង​កូនចៅ និង​សែស្រឡាយ ដែលប្រៀបដូចជា​អស់ទាំង​ភាជនៈ​តូច​ៗ ចាប់ពី​ពែង រហូតដល់​ថូ​គ្រប់ប្រភេទ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង​រហូត​ដល់​ថូ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សាច់‌ញាតិ​របស់​គាត់ ទាំង​តូច ទាំង​ធំ នឹង​ពឹង​ផ្អែក​លើ​គាត់​ទាំង​អស់​គ្នា គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំង និង​ថូ ដែល​គេ​ដាក់​ក្នុង​សង្រែក ហើយ​ព្យួរ​នឹង​ដែក​គោល​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ នឹង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង រហូត​ដល់​ថូ​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សាច់‌ញាតិ​របស់​គាត់ ទាំង​តូច ទាំង​ធំ នឹង​ពឹង​ផ្អែក​លើ​គាត់​ទាំង​អស់​គ្នា គឺ​ប្រៀប​ដូច​ជា​ចាន ឆ្នាំង និង​ថូ ដែល​គេ​ដាក់​ក្នុង​សង្រែក ហើយ​ព្យួរ​នឹង​ដែក​គោល​តែ​មួយ។

សូមមើលជំពូក ចម្លង




អេសាយ 22:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បោះ​គាត់​ភ្ជាប់​នឹង​កន្លែង​រឹងមាំ​មួយ ដូច​ដែកគោល ហើយ​គាត់​នឹង​បានជា​បល្ល័ង្ក​ដ៏រុងរឿង​ដល់​វង្សត្រកូល​របស់​ឪពុក​គាត់​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់​នឹង​កន្លែង​រឹងមាំ​នោះ នឹង​របូត​ចេញ ហើយ​ត្រូវបាន​កាប់ ក៏​ធ្លាក់ចុះ នោះ​បន្ទុក​ដែល​នៅលើ​ដែកគោលនោះ​នឹង​ត្រូវបាន​កាត់ចេញ”។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


អ្នកនោះ​នឹង​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ហើយ​ស្លៀកពាក់​សិរីរុងរឿង ក៏​អង្គុយ​គ្រប់គ្រង​នៅលើ​បល្ល័ង្ក​របស់ខ្លួន​។ នឹង​មាន​បូជាចារ្យ​ម្នាក់​នៅលើ​បល្ល័ង្ក​របស់អ្នកនោះ ហើយ​មាន​ការប្រឹក្សា​នៃ​សន្តិភាព​រវាង​ពួកគេ​ទាំង​ពីរ​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម