Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:15 - ព្រះគម្ពីរខ្មែរសាកល

15 យើង គឺ​យើង​ហ្នឹងហើយ បាន​និយាយ មែនហើយ យើង​បាន​ហៅ​គាត់​មក​; យើង​បាន​នាំ​គាត់​មក ហើយ​គាត់​នឹង​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គឺ​យើង​ហើយ​ដែល​បាន​ប្រាប់ យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត! យើង​នាំ​គាត់​មក ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។

សូមមើលជំពូក ចម្លង




អេសាយ 48:15
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!


តើ​នរណា​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងកើត ជា​អ្នកដែល​ព្រះអង្គ​ហៅ​ដោយ​សេចក្ដីសុចរិត​មក​ទៀប​ព្រះបាទា​របស់ព្រះអង្គ​? ព្រះអង្គ​ទ្រង់​ប្រគល់​ប្រជាជាតិ​ទាំងឡាយ​នៅចំពោះ​អ្នកនោះ ក៏​ឲ្យ​បង្ក្រាប​ស្ដេច​នានា​ផង​។ អ្នកនោះ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលី​ដោយ​ដាវ​របស់ខ្លួន ហើយ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ចំបើង​ដែល​ផាត់បាត់ទៅ​ដោយ​ធ្នូ​របស់ខ្លួន​។


យើងជា​អ្នកដែល​និយាយ​អំពី​ស៊ីរូស​ថា​: ‘គាត់​ជា​អ្នកគង្វាល​របស់យើង​! គាត់​នឹង​បំពេញឲ្យសម្រេច​តាម​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’ ហើយ​និយាយ​អំពី​យេរូសាឡិម​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​សង់ឡើងវិញ’ ក៏​និយាយ​អំពី​ព្រះវិហារ​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​ចាក់គ្រឹះ’”៕


យើង​បាន​ដាស់​ស៊ីរូស​ឡើង​ដោយ​សេចក្ដីសុចរិត ព្រមទាំង​តម្រង់​គ្រប់ទាំង​ផ្លូវ​របស់គាត់​។ គាត់​នឹង​សង់​ទីក្រុង​របស់យើង​ឡើងវិញ ហើយ​ដោះលែង​ជនជម្លៀស​របស់យើង មិនមែន​ដើម្បី​ប្រាក់ចំណូល​ទេ ក៏​មិនមែន​ដើម្បី​រង្វាន់​ដែរ”។ ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម