យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
អេសាយ 16:14 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “ក្នុងបីឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល សិរីរុងរឿងរបស់ម៉ូអាប់នឹងត្រូវគេមើលងាយ រួមទាំងប្រជាជនដ៏ច្រើនទាំងអស់ផង រីឯសំណល់មនុស្សមានតិចតួចណាស់ ក៏មិនខ្លាំងដែរ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ក្នុងរវាងបីឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង។ ឯអ្នកដែលនៅសល់ មានតិចតួចណាស់ ហើយខ្សោយផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលុបរបស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្ដីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។ អាល់គីតាប ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។ |
យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។
ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា; ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់ រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
“នៅថ្ងៃនោះ សិរីរុងរឿងរបស់យ៉ាកុបនឹងដុនដាប ហើយមាឌធាត់របស់គេនឹងត្រឡប់ជាស្គមស្គាំងវិញ។
ដ្បិតព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលនឹងខ្ញុំដូច្នេះថា៖ “ក្នុងមួយឆ្នាំទៀត តាមឆ្នាំរបស់ឈ្នួល អស់ទាំងសិរីរុងរឿងរបស់ពួកកេដារនឹងសាបសូន្យទៅ។
គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលគ្រោងការនេះ ដើម្បីបន្ទាបបន្ថោកអំនួតរបស់អស់ទាំងភាពរុងរឿង ដើម្បីបន្ទាបបន្ថោកអស់ទាំងអ្នកមានយសស័ក្ដិនៅលើផែនដី។
ដ្បិតព្រះហស្តរបស់ព្រះយេហូវ៉ានឹងស្ថិតនៅលើភ្នំនេះ រីឯម៉ូអាប់នឹងត្រូវគេជាន់ឈ្លីនៅកន្លែងរបស់ខ្លួន ដូចចំបើងដែលត្រូវគេជាន់ឈ្លីក្នុងទឹកពីគំនរលាមក
ហើយពួកគេនឹងលាតដៃរបស់ខ្លួននៅកណ្ដាលចំណោមពួកគេ ដូចជាអ្នកហែលទឹកដែលលាតដៃហែលទឹក ប៉ុន្តែព្រះអង្គនឹងបន្ទាបអំនួតរបស់ពួកគេ ជាមួយនឹងឧបាយកលនៃដៃរបស់ពួកគេ។
ដ្បិតមុនដែលកូនប្រុសនោះចេះបដិសេធការអាក្រក់ ហើយជ្រើសរើសការល្អ ទឹកដីរបស់ស្ដេចពីរអង្គដែលអ្នកភ័យខ្លាចនោះ នឹងត្រូវបានបោះបង់ចោល។