Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:1 - ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​ឮ​ពាក្យ​របស់​ពួក​កូនប្រុស​ឡាបាន់​និយាយ​គ្នា​ថា​៖ “យ៉ាកុប​បាន​ដណ្ដើមយក​អ្វីៗ​ទាំងអស់​ដែល​ជារបស់​ឪពុក​យើង ហើយ​គាត់​ចាប់យក​ភាពស្ដុកស្ដម្ភ​ទាំងអស់​នេះ​បាន ពី​អ្វីៗដែល​ជារបស់​ឪពុក​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​បាន​ឮ​ពាក្យ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​យកអ្វីៗ​ដែល​ជា​របស់​ឪពុក​យើង​អស់​ហើយ គឺ​វា​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​កេង​យក​ពី​ទ្រព្យ​របស់​ឪពុក​យើង​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រួច​មក​គាត់​បាន​ឮ​ពាក្យ​របស់​ពួក​កូន​ឡាបាន់​និយាយ​គ្នា​ថា យ៉ាកុប​បាន​លួច​របស់​ទ្រព្យ​ឪពុក​យើង​ទាំង​អស់​ហើយ គឺ​ពី​របស់​ឪពុក​យើង​ទេ​តើ​ដែល​វា​បាន​ទៅ​ជា​មាន​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​បាន​ឮ​កូន​របស់​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកកូប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕


យ៉ាកុប​សង្កេតមើល​ទឹកមុខ​ឡាបាន់ នោះ​មើល៍! ឡាបាន់​មិន​ដូច​ពីមុន​ចំពោះ​គាត់​ឡើយ​!


ឡាបាន់​តប​នឹង​យ៉ាកុប​ថា​៖ “ស្ត្រី​ទាំងនេះ​ជា​កូនស្រី​របស់យើង ក្មេង​ទាំងនេះ​ជា​ចៅ​របស់យើង ហ្វូងសត្វ​ទាំងនេះ​ជា​ហ្វូងសត្វ​របស់យើង ហើយ​អ្វីៗ​ទាំងអស់​ដែល​ឯង​ឃើញ គឺជា​របស់​យើង​។ ប៉ុន្តែ​នៅ​ថ្ងៃនេះ តើ​យើង​អាច​ធ្វើ​អ្វី​បាន​សម្រាប់​ពួក​កូនស្រី​របស់យើង និង​កូន​ៗ​របស់ពួកនាង​ដែល​ពួកនាង​បាន​បង្កើត​?


សូម​ប្រាប់​ឪពុក​អំពី​អស់ទាំង​ភាពរុងរឿង​របស់ខ្ញុំ​នៅ​អេហ្ស៊ីប និង​អ្វីៗ​ទាំងអស់​ដែល​ពួកបង​បាន​ឃើញ ហើយ​ប្រញាប់​នាំ​ឪពុក​ចុះមក​ទីនេះ​ផង”។


ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ចិត្ត​ស្ងប់​ជា​ជីវិត​ដល់​រូបកាយ រីឯ​សេចក្ដីច្រណែន​ជា​ដំបៅរលួយ​ក្នុង​ឆ្អឹង​។


សេចក្ដីក្ដៅក្រហាយ​គឺ​ឃោរឃៅ ហើយ​កំហឹង​ដូចជា​ទឹកជំនន់ ប៉ុន្តែ​តើ​នរណា​អាច​ឈរ​នៅមុខ​សេចក្ដីប្រច័ណ្ឌ​បាន​?


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់ រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។


បន្ទាប់មកទៀត មារ​ក៏​យក​ព្រះយេស៊ូវ​ទៅ​លើ​ភ្នំ​មួយ​ដ៏​ខ្ពស់ ហើយ​បង្ហាញ​អាណាចក្រ​ទាំងអស់​ក្នុង​ពិភពលោក និង​សិរីរុងរឿង​របស់​អាណាចក្រទាំងនោះ​ដល់​ព្រះអង្គ


អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម