ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 14:4 - ព្រះគម្ពីរខ្មែរសាកល

អ្នក​នឹង​លើកយក​ពាក្យចំអក​នេះ​ដាក់​ស្ដេច​បាប៊ីឡូន​ថា​៖ “ពួក​សង្កត់សង្កិន​បាន​ឈប់​យ៉ាងណាហ្ន៎​! ការច្រឡោតខឹង​បាន​ឈប់​យ៉ាងណាហ្ន៎​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា៖ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ីឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?

សូមមើលជំពូក



អេសាយ 14:4
35 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​ទំនាយ​ស្ដីអំពី​បាប៊ីឡូន ដែល​អេសាយ​កូន​របស់​អ័ម៉ូស​បាន​ឃើញ​:


នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។


តើមនុស្សនេះឬ ដែល​ធ្វើឲ្យ​ពិភពលោក​បាន​ដូចជា​ទីរហោស្ថាន ហើយ​រំលំ​ទីក្រុង​នានា​របស់វា ដែល​មិន​លែង​ពួក​អ្នកទោស​ឲ្យ​ទៅ​ផ្ទះ​វិញ​នោះ​?’។


ព្រះយេហូវ៉ា​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបងរាជ្យ​របស់​មេគ្រប់គ្រង​ហើយ


ជា​អ្នកដែល​វាយកម្ទេច​ប្រជាជាតិ​នានា​ក្នុង​សេចក្ដីក្ដៅក្រហាយ ដោយ​ការវាយដំ​ដែល​មិនចេះចប់ ជា​អ្នកដែល​ត្រួតត្រា​លើ​ប្រជាជាតិ​នានា​ក្នុង​កំហឹង ដោយ​ការបៀតបៀន​ដែល​មិនចេះទប់​។


សូមឲ្យ​ពួកអ្នកដែល​ត្រូវបាន​បណ្ដេញចេញ​របស់យើង គឺ​ម៉ូអាប់ បាន​រស់នៅបណ្ដោះអាសន្ន​ក្នុងចំណោម​អ្នក សូម​ធ្វើជា​ទីលាក់កំបាំង​ដល់​ពួកគេ ពី​អ្នក​បំផ្លាញ​ផង”។ កាលណា​អ្នកសង្កត់សង្កិន​អស់ទៅ ការបំផ្លាញ​បាន​ចប់ ហើយ​អ្នក​ជាន់ឈ្លី​បាន​វិនាស​ពី​ទឹកដី​នោះ


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចូលទៅ​ក្នុង​ទីងងឹត​ចុះ​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ចៅហ្វាយស្រី​នៃ​អាណាចក្រ​នានា​ទៀត​ហើយ​។


យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។ ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


យើង​នឹង​ដាក់​ពែងនោះ​នៅក្នុង​ដៃ​របស់​ពួកអ្នកដែល​ធ្វើទុក្ខ​អ្នក​វិញ ជា​អ្នកដែល​បាន​និយាយ​ទៅ​ព្រលឹង​របស់អ្នក​ថា​: ‘ក្រាបចុះ​ដើម្បីឲ្យ​យើង​បាន​ឆ្លងទៅ​!’ ហើយ​អ្នក​បាន​ធ្វើឲ្យ​ខ្នង​របស់អ្នក​ដូចជា​ដី គឺ​ដូចជា​ផ្លូវ​ឲ្យ​ពួកគេ​ឆ្លងទៅ”៕


អ្នក​នឹង​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីសុចរិត អ្នក​នឹង​នៅឆ្ងាយ​ពី​ការសង្កត់សង្កិន ដ្បិត​អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ ក៏​នឹង​នៅឆ្ងាយ​ពី​ការបំភ័យ ដ្បិត​វា​នឹង​មិន​ចូលមកជិត​អ្នក​ឡើយ​។


ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។


ព្រះ​បាន​ប្រគល់​មនុស្សលោក សត្វព្រៃនៃទីវាល និង​បក្សាបក្សីនៅលើអាកាស នៅ​កន្លែងណាក៏ដោយ​ដែល​គេ​រស់នៅ មកក្នុង​កណ្ដាប់ដៃ​របស់ព្រះករុណា ព្រមទាំង​ឲ្យ​ព្រះករុណា​គ្រប់គ្រង​លើ​ទាំងអស់​នោះ​ផង គឺ​ព្រះករុណា​ហើយ ជា​ក្បាល​ធ្វើពី​មាស​នោះ​។


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


ហើយ​ពោលថា​៖ “វេទនា​ហើយ​! វេទនា​ហើយ​! ក្រុង​ដ៏ធំ​ដែល​ដណ្ដប់​ដោយ​ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់​ពណ៌ស្វាយ ក្រណាត់​ពណ៌ក្រហមឆ្អៅ ហើយ​តុបតែងខ្លួន​ដោយ​មាស ត្បូង​ដ៏មានតម្លៃ និង​គជ់​អើយ‍​!


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។