ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
អេសាយ 14:13 - ព្រះគម្ពីរខ្មែរសាកល អ្នកបាននិយាយក្នុងចិត្តថា: ‘អញនឹងឡើងទៅលើមេឃ; អញនឹងលើកបល្ល័ង្ករបស់អញឡើងលើផ្កាយទាំងឡាយរបស់ព្រះ; អញនឹងអង្គុយលើភ្នំនៃទីជំនួប នៅទិសខាងជើងបំផុត; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង អាល់គីតាប អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់អុលឡោះទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលម៉ាឡាអ៊ីកាត់ទាំងឡាយជួបជុំគ្នា។ |
ភ្នំស៊ីយ៉ូននៅទិសខាងជើងដ៏ឆ្ងាយ ជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំឧត្ដម ដែលមានកម្ពស់ដ៏ស្រស់ស្អាត ជាសេចក្ដីរីករាយនៃផែនដីទាំងមូល។
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
“ស្ដេចនោះនឹងធ្វើតាមអំពើចិត្ត ក៏នឹងតម្កើងខ្លួនឡើង ហើយលើកខ្លួនឡើងលើអស់ទាំងព្រះ ព្រមទាំងនិយាយអាក្រក់ក្រៃលែងទាស់នឹងព្រះលើអស់ទាំងព្រះ។ ទ្រង់នឹងចម្រើនឡើង រហូតដល់សេចក្ដីក្រេវក្រោធបានបញ្ចប់ ដ្បិតអ្វីដែលត្រូវបានកំណត់ នឹងត្រូវបានបំពេញឲ្យសម្រេច។
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។ ដ្បិតប្រសិនបើការអស្ចារ្យដែលបានធ្វើនៅក្នុងអ្នក បានធ្វើនៅសូដុមវិញ ម្ល៉េះសមទីក្រុងនោះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃហើយ។
រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។