ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
អេភេសូរ 2:16 - ព្រះគម្ពីរខ្មែរសាកល ហើយដើម្បីឲ្យព្រះអង្គបានផ្សះផ្សាទាំងពីរនឹងព្រះ ក្នុងរូបកាយមួយតាមរយៈឈើឆ្កាង។ តាមរយៈឈើឆ្កាងនេះឯង ព្រះអង្គបានសម្លាប់ភាពជាសត្រូវ។ Khmer Christian Bible ហើយដើម្បីឲ្យព្រះអង្គផ្សះផ្សាទាំងពីរជាមួយព្រះជាម្ចាស់នៅក្នុងរូបកាយតែមួយតាមរយៈឈើឆ្កាង ដោយបានលុបបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដីសំអប់គ្នា ដោយឈើឆ្កាងនោះឯង អាល់គីតាប ដោយអ៊ីសាបានស្លាប់នៅលើឈើឆ្កាង គាត់បានសំរុះសំរួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយអុលឡោះវិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។ |
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
យើងដឹងការនេះថា បុគ្គលចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបបានសាបសូន្យ និងដើម្បីកុំឲ្យយើងបម្រើបាបទៀត។
ព្រះទ្រង់ធ្វើអ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប
ដ្បិតគំនិតខាងសាច់ឈាមជាខ្មាំងសត្រូវនឹងព្រះ ពីព្រោះវាមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ហើយតាមពិតវាក៏មិនអាចចុះចូលបានផង។
ដោយព្រោះមាននំប៉័ងមួយ យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយ ដ្បិតយើងទាំងអស់គ្នាទទួលចំណែកពីនំប៉័ងមួយ។
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
ព្រះអង្គបានបំផ្លាញក្រឹត្យវិន័យនៃបទបញ្ជាដែលមានក្នុងបទបញ្ញត្តិ ដើម្បីឲ្យព្រះអង្គបាននិម្មិតបង្កើតក្នុងអង្គទ្រង់នូវមនុស្សថ្មីម្នាក់ជំនួសទាំងពីរនោះ ទាំងបង្កើតសន្តិភាព
អាថ៌កំបាំងនេះគឺ សាសន៍ដទៃនឹងបានជាអ្នករួមទទួលមរតក ជាអ្នករួមក្នុងរូបកាយតែមួយ និងជាអ្នករួមចំណែកក្នុងសេចក្ដីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
រូបកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយ កាលអ្នករាល់គ្នាត្រូវបានត្រាស់ហៅនោះដែរ;
ដោយលុបចោលកំណត់ត្រាបំណុលដែលទាស់នឹងយើង ក្នុងបទបញ្ញត្តិដែលប្រឆាំងនឹងយើង។ ព្រះបានដកវាចេញ ដោយយកទៅបោះដែកគោលភ្ជាប់នឹងឈើឆ្កាង។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។