ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 8:8 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ព្រះ​បាន​ចាប់កំហុស​ពួកគេ​ដោយ​មានបន្ទូលថា​: “ព្រះអម្ចាស់​មានបន្ទូលថា មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​យើង​នឹង​តាំង​សម្ពន្ធមេត្រី​ថ្មី ជាមួយ​ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​។

សូមមើលជំពូក

Khmer Christian Bible

ដោយ​ព្រោះ​ព្រះជាម្ចាស់​ឃើញ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​មាន​កំហុស​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «មើល៍​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ដែល​យើង​នឹង​តាំង​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ពូជពង្ស​របស់​អ៊ីស្រាអែល​ និង​ពូជពង្ស​របស់​យូដា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគេ​មាន​កំហុស ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​តាំង​សញ្ញា​ថ្មីមួយ ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល និង​ពូជ​ពង្ស​យូដា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «បន្តិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​មាន​បន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ដ្រ​របស់​ទ្រង់​ដូច​ត​ទៅ៖ អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «បន្ដិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

សូមមើលជំពូក



ហេព្រើរ 8:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ផ្ទៀងត្រចៀក ហើយ​មករក​យើង​ចុះ ចូរ​ស្ដាប់ នោះ​ព្រលឹង​របស់អ្នករាល់គ្នា​នឹង​មានជីវិតរស់​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​អ្នករាល់គ្នា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏ពិតត្រង់​ចំពោះ​ដាវីឌ​។


ដ្បិត​នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រីដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន គឺ​សម្រាប់​ការលើកលែងទោស​បាប​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“នេះ​ជា​ឈាម​របស់ខ្ញុំ ជា​ឈាម​នៃ​សម្ពន្ធមេត្រីដែល​បង្ហូរ​សម្រាប់​មនុស្ស​ជាច្រើន​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា៖“នឹង​មាន​ថ្ងៃ​មកដល់ ដែល​អ្នករាល់គ្នា​នឹង​ប្រាថ្នាចង់​ឃើញ​ថ្ងៃ​មួយ​នៃ​គ្រា​របស់​កូនមនុស្ស ប៉ុន្តែ​នឹង​មិន​ឃើញ​ឡើយ។


ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖“ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែលតាំង​ដោយ​ឈាម​របស់ខ្ញុំ ជា​ឈាម​ដែល​បង្ហូរ​សម្រាប់​អ្នករាល់គ្នា​។


ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី។


ក្រោយពី​ហូប​រួចហើយ ព្រះអង្គ​ក៏​យក​ពែង​មក​ធ្វើ​ដូចគ្នាដែរ ដោយ​មានបន្ទូលថា​៖“ពែង​នេះ​ជា​សម្ពន្ធមេត្រី​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់ខ្ញុំ​។ រាល់ពេល​ដែល​អ្នករាល់គ្នា​ផឹក​ពីពែងនេះ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ”។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


បានមក​ដល់​ព្រះយេស៊ូវ​ដែលជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី និង​បានមក​ដល់​ព្រះលោហិត​នៃ​ការប្រោះ ដែល​ប្រកាស​សេចក្ដី​ដែល​ប្រសើរ​ជាង​ឈាមរបស់​អេបិល​។


ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។


ដោយ​ព្រះ​មានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ទទួល​ការងារបម្រើ​ដ៏ថ្លៃថ្នូរជាង ដោយព្រោះ​ព្រះអង្គ​ជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែល​បាន​តាំងឡើង​នៅលើ​សេចក្ដីសន្យា​ដ៏ប្រសើរជាង​។


ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។