ហេព្រើរ 8:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ត្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្តិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ដ្បិតព្រះបានចាប់កំហុសពួកគេដោយមានបន្ទូលថា: “ព្រះអម្ចាស់មានបន្ទូលថា មើល៍! នឹងមានថ្ងៃមកដល់ ដែលយើងនឹងតាំងសម្ពន្ធមេត្រីថ្មី ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា។ សូមមើលជំពូកKhmer Christian Bible8 ដោយព្រោះព្រះជាម្ចាស់ឃើញប្រជារាស្ដ្ររបស់ព្រះអង្គមានកំហុស ព្រះអង្គក៏មានបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់បានមានបន្ទូលថា នឹងមានថ្ងៃមួយមកដល់ ដែលយើងនឹងតាំងកិច្ចព្រមព្រៀងថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដ្បិតព្រះអង្គបង្ហាញឲ្យឃើញថាពួកគេមានកំហុស ពេលព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់មានព្រះបន្ទូលថា "នឹងមានគ្រាមកដល់ ដែលយើងនឹងតាំងសញ្ញាថ្មីមួយ ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា សូមមើលជំពូកអាល់គីតាប8 អុលឡោះមានបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ទ្រង់ដូចតទៅ៖ អុលឡោះជាអម្ចាស់មានបន្ទូលថា «បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រអែល និងពូជពង្សរបស់យូដា។ សូមមើលជំពូក |
ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។