Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:8 - Khmer Christian Bible

8 ដោយ​ព្រោះ​ព្រះជាម្ចាស់​ឃើញ​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​មាន​កំហុស​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «មើល៍​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ ដែល​យើង​នឹង​តាំង​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ពូជពង្ស​របស់​អ៊ីស្រាអែល​ និង​ពូជពង្ស​របស់​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដ្បិត​ព្រះ​បាន​ចាប់កំហុស​ពួកគេ​ដោយ​មានបន្ទូលថា​: “ព្រះអម្ចាស់​មានបន្ទូលថា មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​យើង​នឹង​តាំង​សម្ពន្ធមេត្រី​ថ្មី ជាមួយ​ពូជពង្ស​អ៊ីស្រាអែល និង​ពូជពង្ស​យូដា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគេ​មាន​កំហុស ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​តាំង​សញ្ញា​ថ្មីមួយ ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល និង​ពូជ​ពង្ស​យូដា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​បន្ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដូច​ត​ទៅ៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «បន្តិច​ទៀត យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពី​ព្រោះ ដែល​ទ្រង់​ចាប់​សេចក្ដី​កំហុស នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា «មើល ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា នឹង​មាន​ថ្ងៃ​មក ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អុលឡោះ​មាន​បន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ដ្រ​របស់​ទ្រង់​ដូច​ត​ទៅ៖ អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «បន្ដិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​សម្រាប់​មនុស្ស​ជា​ច្រើន​


រួច​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖​ «នឹង​មាន​ថ្ងៃ​មួយ​មក​ដល់​ នៅ​ពេល​ដែល​អ្នក​រាល់គ្នា​ចង់​ឃើញ​ថ្ងៃ​មួយ​របស់​កូន​មនុស្ស​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មើល​មិន​ឃើញ​ឡើយ។​


ក្រោយ​ពី​បរិភោគ​រួច​ ព្រះអង្គ​ក៏​មាន​បន្ទូល​អំពី​ពែង​បែប​ដូច្នោះ​ដែរ​ថា៖​ «ពែង​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ដោយ​នូវ​ឈាម​ខ្ញុំ​ ដែល​បាន​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា​


ផ្ទុយ​ទៅ​វិញ​ ត្រូវ​ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​


បន្ទាប់​ពី​បរិភោគ​រួច​ហើយ​ ព្រះអង្គ​ក៏​យក​ពែង​មក​បែប​ដូច្នោះ​ដែរ​ ទាំង​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​ពែង​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​ ដោយ​ឈាម​របស់​ខ្ញុំ​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​រាល់​ពេល​ដែល​អ្នក​រាល់គ្នា​ផឹក​ចុះ»។​


ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​


​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


ដូច្នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រលប់​ជា​អ្នក​ធានា​កិច្ច​ព្រម​ព្រៀង​ដ៏​ប្រសើរ​ជាង​


ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។​ ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់​តែ​ចាស់​ទៅៗ​ ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ទទួល​កិច្ចការ​ប្រសើរ​ជាង​នោះ​ ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង​ដែរ​ គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំង​នៅ​លើ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ជាង។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់​ហៅ​ទទួល​បាន​មរតក​ដ៏​អស់កល្ប​ជានិច្ច​ដែល​បាន​សន្យា​ ដោយ​ព្រះអង្គ​សោយ​ទិវង្គត​ ដើម្បី​លោះ​គេ​ឲ្យ​រួច​ពី​ការ​ល្មើស​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​កាល​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មុន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម