ហេព្រើរ 7:18 - ព្រះគម្ពីរខ្មែរសាកល មួយវិញទៀត បទបញ្ជាពីមុនត្រូវបានធ្វើឲ្យទៅជាមោឃៈ ពីព្រោះវាខ្សោយ ហើយឥតប្រយោជន៍ Khmer Christian Bible រីឯបញ្ញត្ដិពីមុនត្រលប់ជាមិនបានការ ព្រោះបញ្ញត្ដិទាំងនោះខ្សោយ ហើយគ្មានប្រយោជន៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បញ្ញត្តិដែលមានពីមុន ត្រូវទុកមួយឡែក ព្រោះខ្សោយ ហើយឥតប្រយោជន៍ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បទបញ្ជាដែលមានពីមុនមកត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីបញ្ញត្តដែលមានពីមុនមក នោះត្រូវលើកចោលវិញ ដោយព្រោះខ្សោយ ហើយឥតប្រយោជន៍ អាល់គីតាប ដូច្នេះ បទបញ្ជាដែលមានពីមុនមក ត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ |
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
ព្រះទ្រង់ធ្វើអ្វីដែលក្រឹត្យវិន័យធ្វើមិនកើតដោយសារវាចុះខ្សោយព្រោះសាច់ឈាម គឺព្រះបានកាត់ទោសបាបនៅក្នុងរូបសាច់ ដោយចាត់ព្រះបុត្រារបស់អង្គទ្រង់ឲ្យមកក្នុងសណ្ឋានដូចជារូបសាច់នៃបាប ដើម្បីបូជាសម្រាប់បាប
បងប្អូនអើយ ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា សូម្បីតែកិច្ចសន្យារបស់មនុស្ស កាលព្រមព្រៀងគ្នាហើយ ក៏គ្មានអ្នកណាបោះបង់ចោល ឬបន្ថែមអ្វីឡើយ។
ខ្ញុំចង់និយាយដូច្នេះថា ក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយ មិនអាចធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះបានតាំងទុកមុនទៅជាមោឃៈ ហើយឲ្យសេចក្ដីសន្យានោះទៅជាឥតប្រយោជន៍បានឡើយ។
បើដូច្នេះ តើក្រឹត្យវិន័យផ្ទុយនឹងសេចក្ដីសន្យារបស់ព្រះឬ? មិនមែនដូច្នោះជាដាច់ខាត! ដ្បិតប្រសិនបើក្រឹត្យវិន័យដែលប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតពិតជានឹងមកដោយសារតែក្រឹត្យវិន័យមែន។
អ្នកដែលចង់នៅក្រោមក្រឹត្យវិន័យអើយ ចូរប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនបានឮអ្វីដែលក្រឹត្យវិន័យចែងមកទេឬ?
ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ?
ដ្បិត ការបង្វឹកខ្លួនប្រាណមានប្រយោជន៍ខ្លះដែរ ប៉ុន្តែការគោរពព្រះមានប្រយោជន៍ក្នុងគ្រប់ជំពូក ទាំងមានសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ននេះ និងជីវិតដែលរៀបនឹងមក។
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរអ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យអំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។