ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 11:9 - ព្រះគម្ពីរខ្មែរសាកល

ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ

សូមមើលជំពូក

Khmer Christian Bible

ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ដូច​ជា​ជន​បរទេស​ក្នុង​ទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក​ និង​លោក​យ៉ាកុប​ជា​អ្នក​រួម​ស្នង​មរតក​លើ​សេចក្ដី​សន្យា​តែ​មួយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា

សូមមើលជំពូក

អាល់គីតាប

ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។

សូមមើលជំពូក



ហេព្រើរ 11:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​រើចេញ​ពី​ទីនោះ​ទៅ​តំបន់ភ្នំ​នៅ​ខាងកើត​បេត-អែល រួច​ដំឡើង​រោង​របស់គាត់​នៅ​ខាងលិច​បេត-អែល និង​ខាងកើត​អៃ​។ នៅ​ទីនោះ គាត់​សង់​អាសនា​មួយ​ទៀត​ដល់​ព្រះយេហូវ៉ា ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


គាត់​បន្ត​ដំណើរ​ពី​ណេកិប​រហូតដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​បោះ​រោង​របស់គាត់​កាលពីដើម គឺ​នៅចន្លោះ​បេត-អែល និង​អៃ


យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។


អ័ប្រាហាំ​ក៏​ប្រញាប់​ចូលទៅ​ក្នុង​រោង ហើយ​ប្រាប់​សារ៉ា​ថា​៖ “ចូរ​ប្រញាប់​ច្របាច់​ម្សៅម៉ដ្ដ​បី​រង្វាល់ ធ្វើ​នំប៉័ង​ទៅ”។


ពួកគេ​សួរ​គាត់​ថា​៖ “តើ​សារ៉ា​ប្រពន្ធ​របស់អ្នក​នៅ​ឯណា​?”។ គាត់​ក៏​ឆ្លើយថា​៖ “មើល៍! នាង​នៅក្នុង​រោង”។


រួច​អ័ប្រាហាំ​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​ភីលីស្ទីន​ជាយូរ​ថ្ងៃ​៕


“ខ្ញុំ​ជា​ជនរស់នៅបណ្ដោះអាសន្ន និង​ជា​ជនសាត់អណ្ដែត​ក្នុងចំណោម​អស់លោក​។ សូម​ឲ្យ​កម្មសិទ្ធិ​មួយ​ដល់​ខ្ញុំ សម្រាប់ធ្វើជា​ផ្នូរ​ក្នុងចំណោម​អស់លោក ដើម្បីឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នេះ ចេញពី​មុខ​ខ្ញុំ​ផង”។


នៅពេល​ក្មេងប្រុស​ទាំងពីរ​នោះ​ធំឡើង អេសាវ​ក៏​ទៅជា​អ្នកប្រមាញ់​ដ៏​ស្ទាត់ជំនាញ ជា​មនុស្ស​នៃ​ទីវាល រីឯ​យ៉ាកុប​វិញ ជា​មនុស្ស​ស្រគត់ស្រគំ នៅ​តែក្នុង​រោង​។


សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ឯង និង​ពូជពង្ស​របស់ឯង​ដែល​នៅជាមួយ​ឯង នូវ​ពរ​របស់​អ័ប្រាហាំ ដើម្បីឲ្យ​ឯង​បាន​យក​ទឹកដី​ដែល​ឯង​ស្នាក់នៅបណ្ដោះអាសន្ន​ជាកម្មសិទ្ធិ គឺទឹកដី​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ”។


ឡាបាន់​ក៏​តាម​យ៉ាកុប​ទាន់​។ ពេលនោះ យ៉ាកុប​បាន​បោះ​រោង​របស់គាត់​នៅ​តំបន់ភ្នំ ដូច្នេះ​ឡាបាន់​ក៏​បោះ​រោង​ជាមួយ​បងប្អូន​របស់គាត់​នៅ​តំបន់ភ្នំ​កាឡាត​ដែរ​។


យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។


ដ្បិត​ទ្រព្យសម្បត្តិ​របស់ពួកគេទាំងពីរ​មាន​ច្រើន​ពេក មិនអាច​រស់នៅ​ជាមួយគ្នា​បាន ហើយ​ទឹកដី​ដែល​ពួកគេ​ស្នាក់នៅបណ្ដោះអាសន្ន​នោះ មិនអាច​ទ្រទ្រង់​ពួកគេ​បានទេ ព្រោះតែ​ហ្វូងសត្វ​របស់ពួកគេ​។


យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


កាលនោះ​ពួកគេ​មាន​ចំនួនតិច គឺ​តិចតួច​ណាស់ ហើយ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ស្រុកនោះ​;


ហេតុនេះហើយបានជា​ព្រះ​បញ្ជាក់​ដោយ​ពាក្យសម្បថ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​យ៉ាងខ្លាំង​នឹង​បង្ហាញ​ដល់​ពួក​អ្នកទទួលមរតក​នៃ​សេចក្ដីសន្យា នូវ​គម្រោង​ដែល​ឥតប្រែប្រួល​របស់​ព្រះអង្គ