Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:9 - ព្រះគម្ពីរខ្មែរសាកល

9 យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យ៉ាកកូប​ឆ្លើយ​ទៅ​ស្តេច​វិញ​ថា៖ «ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ខ្ញុំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ខ្ញុំ​រស់​មិន​បាន​យូរ​ដូច​បុព្វ‌បុរស​របស់​ខ្ញុំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:9
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​បង្កើត​អើប៉ាក់សាឌ សិម​រស់នៅ​បាន ៥០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។


រីឯ​ថ្ងៃ​នៃ​អាយុ​របស់​អ៊ីសាក​គឺ​មួយរយប៉ែតសិប​ឆ្នាំ​។


យ៉ាកុប​រស់នៅ​ក្នុង​ដែនដី​អេហ្ស៊ីប​បាន​ដប់ប្រាំពីរ​ឆ្នាំ ហើយ​ថ្ងៃអាយុ​នៃ​ជីវិត​របស់​យ៉ាកុប គឺ​មួយរយសែសិបប្រាំពីរ​ឆ្នាំ​។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ាកុប​ថា​៖ “តើ​លោកតា​អាយុ​ប៉ុន្មាន​ហើយ​?”។


ដូច្នេះ អាយុ​ទាំងអស់​របស់​មធូសាឡា​គឺ ៩៦៩ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។


យ៉ូសែប​បាន​ស្លាប់​នៅ​អាយុ​មួយរយដប់​ឆ្នាំ​។ គេ​ក៏​អប់សព​គាត់ រួច​ដាក់​ក្នុង​ក្ដារមឈូស​នៅ​អេហ្ស៊ីប​៕​៚


ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី សូម​កុំ​លាក់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​។


បទបញ្ញត្តិ​របស់ព្រះអង្គ​ជា​ចម្រៀង​របស់​ទូលបង្គំ នៅក្នុង​ផ្ទះ​ដែល​ទូលបង្គំ​ស្នាក់នៅបណ្ដោះអាសន្ន​។


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


សូម​បែរ​ការសម្លក់​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ធូរស្បើយ មុនពេល​ទូលបង្គំ​លាចាកទៅ ហើយ​លែងមាន​ទូលបង្គំ​ទៀត”៕


មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា


ដោយហេតុនេះ យើង​ក្លាហាន​ជានិច្ច ទាំង​ដឹង​ថា​ពេល​យើង​ស្ថិតនៅ​ក្នុង​រូបកាយ​នេះ យើង​នៅឆ្ងាយ​ពី​ព្រះអម្ចាស់​——


ដ្បិត​នៅ​ទីនេះ យើង​គ្មាន​ទីក្រុង​ដែល​នៅគង់វង្ស​ទេ ប៉ុន្តែ​យើង​កំពុងតែ​ខំស្វែងរក​ទីក្រុង​ដែល​រៀបនឹងមក​។


អ្នករាល់គ្នា​មិន​ដឹងថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង ហើយ​ជីវិត​របស់អ្នករាល់គ្នា​នឹងទៅជា​យ៉ាងណា​ទេ‍! ដ្បិត​អ្នករាល់គ្នា​ជា​អ័ព្ទ​ដែល​លេចមក​តែមួយភ្លែត​ប៉ុណ្ណោះ រួច​ក៏​បាត់​ទៅវិញ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម