Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:25 - ព្រះគម្ពីរខ្មែរសាកល

25 ឡាបាន់​ក៏​តាម​យ៉ាកុប​ទាន់​។ ពេលនោះ យ៉ាកុប​បាន​បោះ​រោង​របស់គាត់​នៅ​តំបន់ភ្នំ ដូច្នេះ​ឡាបាន់​ក៏​បោះ​រោង​ជាមួយ​បងប្អូន​របស់គាត់​នៅ​តំបន់ភ្នំ​កាឡាត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​ឡាបាន់​បាន​តាម​ទាន់​លោក​យ៉ាកុប។ ឯ​លោក​យ៉ាកុប​បាន​បោះ​ជំរំ​នៅ​ស្រុក​ភ្នំ​កាឡាត ហើយ​លោក​ឡាបាន់ និង​បង‌ប្អូន​របស់​គាត់​ក៏​បោះ​ជំរំ​នៅស្រុក​ភ្នំ​កាឡាត​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​ឡាបាន់​បាន​តាម​លោក​យ៉ាកុប​ទាន់។ លោក​យ៉ាកុប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​លោក​ឡាបាន់​វិញ លោក​ក៏​បោះ​ជំរំ​ជា​មួយ​បងប្អូន​លោក នៅ​លើ​ភ្នំ​កាឡាដ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​ឡាបាន់​ក៏​ទៅ​ដល់​គាត់ ឯ​យ៉ាកុប បាន​ដំឡើង​ត្រសាល​នៅ​លើ​ភ្នំ​កាឡាត ហើយ​ឡាបាន់​នឹង​បង​ប្អូន​គាត់​ក៏​តំឡើង​ត្រសាល​គេ​នៅ​លើ​ភ្នំ​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ឡាបាន់​បាន​តាម​យ៉ាកកូប​ទាន់។ យ៉ាកកូប​បោះ​ជំរំ​នៅ​លើ​ភ្នំ រីឯ​ឡាបាន់​វិញ គាត់​ក៏​បោះ​ជំរំ​ជា​មួយ​បង‌ប្អូន​គាត់ នៅ​លើ​ភ្នំ​កាឡាដ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​រើចេញ​ពី​ទីនោះ​ទៅ​តំបន់ភ្នំ​នៅ​ខាងកើត​បេត-អែល រួច​ដំឡើង​រោង​របស់គាត់​នៅ​ខាងលិច​បេត-អែល និង​ខាងកើត​អៃ​។ នៅ​ទីនោះ គាត់​សង់​អាសនា​មួយ​ទៀត​ដល់​ព្រះយេហូវ៉ា ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។


ប៉ុន្តែ​នៅ​យប់​នោះ ព្រះ​យាង​មក​ជួប​ឡាបាន់​ជា​ជនជាតិអើរ៉ាម​ក្នុង​យល់សប្តិ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី”។


ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “តើ​ឯង​បាន​ធ្វើ​អី​ដូច្នេះ ដែល​ឯង​បាន​បញ្ឆោត​យើង ហើយ​នាំ​កូនស្រី​របស់យើង​ទៅ ដូចជា​ចាប់ជាឈ្លើយសឹក​ដោយ​ដាវ​នោះ​?


យ៉ាកុប​មក​ដល់​ក្រុង​ស៊ីគែម​ដែល​នៅក្នុង​ដែនដី​កាណាន​ដោយសុវត្ថិភាព តាម​ដំណើរ​មក​ពី​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​បោះជំរំ​ទល់មុខ​ទីក្រុង​នោះ​។


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម