សូមឲ្យសម្រែកថ្ងូររបស់អ្នកទោសបានមកនៅចំពោះព្រះអង្គផង! សូមសំចៃទុកអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយអានុភាពនៃព្រះពាហុរបស់ព្រះអង្គផង!
សុភាសិត 31:8 - ព្រះគម្ពីរខ្មែរសាកល ចូរបើកមាត់កូនជំនួសមនុស្សគ ក៏បើកមាត់កូនជំនួសរឿងក្ដីរបស់អស់ទាំងមនុស្សកម្សត់ចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបើកមាត់និយាយជំនួសមនុស្សគ ក្នុងរឿងក្តីរបស់អស់អ្នក ដែលឥតមានអ្នកណាជួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរបើកមាត់និយាយជំនួសមនុស្សគ ក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយ អាល់គីតាប ចូរនិយាយជំនួសអ្នកដែលមិនអាចនិយាយបាន ហើយរកយុត្តិធម៌ឲ្យអស់អ្នកដែលគ្មាននរណាការពារ។ |
សូមឲ្យសម្រែកថ្ងូររបស់អ្នកទោសបានមកនៅចំពោះព្រះអង្គផង! សូមសំចៃទុកអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយអានុភាពនៃព្រះពាហុរបស់ព្រះអង្គផង!
ព្រះទ្រង់ឈរនៅក្នុងអង្គប្រជុំខាងព្រះ ព្រះអង្គជំនុំជម្រះនៅកណ្ដាលចំណោមព្រះនានា ដោយមានបន្ទូលថា៖
ប្រាជ្ញាខ្ពស់ពេកសម្រាប់មនុស្សល្ងីល្ងើ ដូច្នេះពួកគេបើកមាត់របស់ខ្លួននៅទ្វារក្រុងមិនបានឡើយ។
មនុស្សសុចរិតស្គាល់រឿងក្ដីរបស់អ្នកក្រខ្សត់ រីឯមនុស្សអាក្រក់មិនយល់ច្បាស់នូវចំណេះដឹងនេះឡើយ។
កាលណាគេផឹក ហើយភ្លេចភាពក្រីក្ររបស់ខ្លួន គេក៏មិននឹកចាំទុក្ខវេទនារបស់ខ្លួនទៀតឡើយ។
“ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។