ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 31:28 - ព្រះគម្ពីរខ្មែរសាកល

កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា

សូមមើលជំពូក

អាល់គីតាប

កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

សូមមើលជំពូក



សុភា‌សិត 31:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។


ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​ពិតជា​បាវបម្រើ​របស់ព្រះអង្គ​មែន​! ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ ជា​កូន​នៃ​ស្រីបម្រើ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​ស្រាយ​ចំណង​ទូលបង្គំ​។


ស្ត្រី​មាន​ចិត្តសប្បុរស​បាន​សិរីរុងរឿង រីឯ​ពួក​មនុស្សប្រុស​កាចសាហាវ​បាន​តែ​ភាពស្ដុកស្ដម្ភ​។


រាជឱង្ការ​របស់​ព្រះបាទ​លេមូអែល ជា​ពាក្យព្យាករ​ដែល​មាតា​របស់ទ្រង់​បាន​អប់រំ​ទ្រង់​:


នាង​គន់មើល​ដំណើរ​នៃ​អ្នកផ្ទះ​របស់នាង ហើយ​នាង​មិន​ហូប​អាហារ​នៃ​ភាពខ្ជិលច្រអូស​ឡើយ​។


“មាន​ស្ត្រី​ជាច្រើន​ដែល​មាន​គុណធម៌ ប៉ុន្តែ​នាង​លើស​ជាង​គេ​ទាំងអស់”។


ខ្ញុំ​នឹកចាំ​អំពី​ជំនឿ​ឥតពុតត្បុត​ដែល​នៅក្នុង​អ្នក ដែល​មុនដំបូង​បាន​ស្ថិតនៅ​ក្នុង​ឡូអ៊ីស​ជីដូន​របស់អ្នក បន្ទាប់មក​បាន​ស្ថិតនៅ​ក្នុង​អ៊ើនីស​ម្ដាយ​របស់អ្នក ហើយ​ខ្ញុំ​ជឿជាក់​ថា​ស្ថិតនៅ​ក្នុង​អ្នក​ដែរ​។