Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:28 - អាល់គីតាប

28 កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា

សូមមើលជំពូក ចម្លង




សុភា‌សិត 31:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​បាន​យក​កូនៗ ចេញ​ពី​ភ្លៅ​ឪពុក រួច​គាត់​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


នាង​បាត‌សេ‌បា​ក៏​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ជម្រាប​ពី​សំណូម‌ពរ​របស់​សម្តេច​អដូ‌នី‌យ៉ា។ ស្តេច​ស៊ូឡៃ‌ម៉ាន​ចុះ​ពី​បល្ល័ង្ក មក​រក​មាតា ហើយ​គោរព។ បន្ទាប់​មក គាត់​នៅ​លើ​បល្ល័ង្ក​វិញ ហើយ​បញ្ជា​ឲ្យ​គេ​ដាក់​បល្ល័ង្ក​មួយ ជូន​មាតា​នៅ​ខាង​ស្តាំ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ជា​អ្នក​បម្រើ របស់​ទ្រង់ ដូច​ម្ដាយ​របស់​ខ្ញុំ​ដែរ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់។


ស្ត្រី​ចិត្ត​ល្អ​តែងតែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ប្រិត‌ប្រៀប តែងតែ​រក​ទ្រព្យ​បាន។


នេះ​ជា​ពាក្យ​សម្តី​របស់​ស្តេច​លេម‌យួល ជា​សេចក្ដី​ទូន្មាន ដែល​ទ្រង់​បាន​ទទួល​ពី​ម្តាយ។


នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។


«មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។


ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ​ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន និង​អ្នក​ស្រី​អឺនីស​ជា​ម្ដាយ​របស់​អ្នក​ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម