Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 31:27 - ព្រះគម្ពីរខ្មែរសាកល

27 នាង​គន់មើល​ដំណើរ​នៃ​អ្នកផ្ទះ​របស់នាង ហើយ​នាង​មិន​ហូប​អាហារ​នៃ​ភាពខ្ជិលច្រអូស​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នាង​ថែ​មើល​អស់​ទាំង​ផ្លូវ របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិ‌ភោគ​អាហារ ដោយ​សេចក្ដី​កម្ជិល​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នាង​ថែ​មើល​អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះ​នាង​យ៉ាង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 31:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ដែល​មានប្រាជ្ញា កសាង​ផ្ទះ​របស់ខ្លួន រីឯ​ស្ត្រី​ល្ងីល្ងើ រំលំ​ផ្ទះ​ដោយផ្ទាល់ដៃ​។


ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។


នាង​ប្រៀបដូចជា​សំពៅ​ជួញដូរ គឺ​នាង​នាំយក​អាហារ​មកពី​ឆ្ងាយ​។


កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖


ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ


បងប្អូន​អើយ ឥឡូវនេះ យើង​សូម​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ឲ្យ​អ្នករាល់គ្នា​ចៀសចេញ​ពី​អស់ទាំង​បងប្អូន​ដែល​រស់នៅ​ដោយគ្មានរបៀបវិន័យ គឺ​រស់នៅ​មិន​ស្របតាម​ទំនៀមទម្លាប់​ដែល​ពួកគេ​បាន​ទទួល​ពី​យើង​។


ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។


ដើម្បីឲ្យ​គាត់​អាច​អប់រំ​ស្ត្រី​ក្មេង​ឲ្យ​ស្រឡាញ់ប្ដី ស្រឡាញ់កូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម