គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
សុភាសិត 3:25 - ព្រះគម្ពីរខ្មែរសាកល កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យកើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ អាល់គីតាប កូននឹងមិនបារម្ភខ្លាចក្រែងមានភ័យអាសន្ន ឬខ្លាចក្រែងមានជនពាលចូលមកវាយធ្វើបាបឡើយ |
គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
ពួកគេត្រូវបានធ្វើឲ្យហិនវិនាសអីក៏ឆាប់ម៉្លេះ! ពួកគេវិនាសអស់គ្មានសល់ដោយសេចក្ដីគួរឲ្យខ្លាច!
នៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ដូចព្យុះ ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមកដល់ដូចខ្យល់កួច គឺនៅពេលទុក្ខវេទនា និងទុក្ខព្រួយធ្លាក់មកលើអ្នករាល់គ្នា។
អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ ក៏នឹងនៅឆ្ងាយពីការបំភ័យ ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ——ចូរឲ្យអ្នកអានយល់ចុះ——
អ្នករាល់គ្នាជិតឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម។ ត្រូវប្រាកដថា កុំភ័យស្លន់ស្លោឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?”។
កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងចលាចល កុំតក់ស្លុតឡើយ ដ្បិតការទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែមិនមែនជាទីបញ្ចប់ភ្លាមទេ”។
ប៉ុន្តែទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខដោយសារតែសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានពរហើយ។កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំមានអំពល់ដែរ