គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
សុភាសិត 28:1 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ អាល់គីតាប អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ |
គេមិនខ្លាចដំណឹងអាក្រក់ឡើយ; ចិត្តរបស់គេនៅស្ថិតស្ថេរដោយជឿទុកចិត្តលើព្រះយេហូវ៉ា។
នៅទីនោះ គេតក់ស្លុតយ៉ាងខ្លាំងនៅកន្លែងដែលគ្មានការតក់ស្លុត ពីព្រោះព្រះបានកម្ចាត់កម្ចាយឆ្អឹងអ្នកដែលបោះទ័ពទាស់នឹងអ្នក។ អ្នកបានធ្វើឲ្យគេអាម៉ាស់មុខ ដោយព្រោះព្រះបានបោះបង់គេចោល។
ឱបើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលចេញមកពីស៊ីយ៉ូនទៅអេះ! នៅពេលព្រះទ្រង់ធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដែលជាឈ្លើយសឹកត្រឡប់មកវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ សូមឲ្យអ៊ីស្រាអែលបានអរសប្បាយ!៕
អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍ គឺដើរដោយសុវត្ថិភាព រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងត្រូវបានលាតត្រដាង។
ទឹកដោះពពែញីនឹងមានល្មមសម្រាប់ជាអាហារអ្នក និងសម្រាប់ជាអាហារអ្នកផ្ទះរបស់អ្នក ព្រមទាំងជាអាហារចិញ្ចឹមសម្រាប់ពួកអ្នកបម្រើស្រីរបស់អ្នកផង៕
មួយពាន់នាក់នឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ម្នាក់; អ្នករាល់គ្នានឹងរត់គេចនៅចំពោះការសម្លុតគំរាមរបស់ប្រាំនាក់ រហូតដល់អ្នករាល់គ្នានៅសល់ ដូចជាដងទង់មួយនៅលើកំពូលភ្នំ និងដូចជាទង់សញ្ញានៅលើទីទួល។
នៅគ្រានោះ មានប្រាប់ដល់វង្សត្រកូលដាវីឌថា៖ “អើរ៉ាមបានរួមដៃគ្នាជាមួយអេប្រាអិមហើយ”។ ដូច្នេះ ព្រះទ័យរបស់អ័ហាស និងចិត្តរបស់ប្រជារាស្ត្រទ្រង់ក៏ញ័រ ដូចជាដើមឈើញ័រនៅព្រៃនៅចំពោះមុខខ្យល់។
យ៉ាងណាមិញ ប៉ូល និងបារណាបាសស្នាក់នៅទីនោះអស់រយៈពេលយ៉ាងយូរ ទាំងប្រកាសយ៉ាងក្លាហានដោយនូវព្រះអម្ចាស់។ ព្រះអម្ចាស់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យកើតឡើងតាមរយៈដៃរបស់ពួកគេ។
នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ
ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។