Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មនុស្ស​អាក្រក់ គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ឮ​ដូច្នេះ ភ្ញៀវ​ទាំង​ប៉ុន្មាន​របស់​សម្ដេច​អដូ‌នី‌យ៉ា​នាំ​គ្នា​ភ័យ​ញ័រ ហើយ​ប្រញាប់‌ប្រញាល់​បែក‌ខ្ញែក​គ្នា​អស់​ទៅ។


ពួក​គេ​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី​រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោ‌អាវ និង​របស់​របរ​ដែល​កង‌ទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់‌រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​វិញ​រាយ‌ការណ៍​ថ្វាយ​ស្ដេច។


ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទីសក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ឡើយ»។


មាន​សំឡេង​ដ៏​ព្រឺ‌ព្រួច​លាន់​ឮ​ក្នុង ត្រចៀក​របស់​គេ មេ​បំផ្លាញ​នឹង​មក​ប្រហារ​គេ ក្នុង​គ្រា​ដែល​គេ​កំពុង​រស់​យ៉ាង​សុខ‌សាន្ត។


គាត់​នឹង​មិន​ខ្លាច​នរណា​និយាយ​អាក្រក់ ពី​គាត់​សោះ​ឡើយ គាត់​មាន​ចិត្ត​រឹង‌ប៉ឹង ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ទាំង​ស្រុង។


ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច ក៏​ដោយ ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ របស់​ប្រជា‌រាស្ដ្រ​ព្រះអង្គ​ស្លាប់​ចោល​ឆ្អឹង ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ។


សូម​ឲ្យ​ព្រះអង្គ​ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល! ពេល​ព្រះ‌ជាម្ចាស់​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ កូន​ចៅ​របស់​លោក​យ៉ាកុប​នឹង បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​នឹង​មាន​អំណរ សប្បាយ​ដ៏​លើស‌លុប។


ពេល​នោះ នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ‌ករុណា​នឹង​មក​ក្រាប​ចុះ​នៅ​មុខ​ទូលបង្គំ ហើយ​ពោល​ថា “សូម​លោក និង​ប្រជា‌ជន​របស់​លោក​អញ្ជើញ​ទៅ​ចុះ!” ទូលបង្គំ​នឹង​ចាក​ចេញ​ទៅ»។ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន​ទៅ ទាំង​ក្ដៅ​ក្រហាយ។


អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។


ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។


ខ្មាំង​សត្រូវ​តែ​ម្នាក់​គំរាម​កំហែង អ្នក​រាល់​គ្នា​មួយ​ពាន់​នាក់​ឲ្យ​រត់​ប្រាស​អាយុ ខ្មាំង​តែ​ប្រាំ​នាក់​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា រត់​អស់​គ្មាន​សល់។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​សល់​ពី​ស្លាប់ មាន​គ្នា​តិច​ណាស់ គឺ​ប្រៀប​បាន​នឹង​បង្គោល​មួយ​នៅ​លើ​ភ្នំ ឬ​ដូច​ជា​ទង់​មួយ​នៅ​លើ​ទួល​ប៉ុណ្ណោះ។


មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ថា ជន‌ជាតិ​ស៊ីរី​បោះ​ទ័ព​នៅ​ស្រុក​អេប្រាអ៊ីម។ ដំណឹង​នេះ​ធ្វើ​ឲ្យ​ព្រះ‌បាទ​អេហាស និង​ប្រជា‌រាស្ត្រ​ញ័រ​រន្ធត់ ដូច​ព្រៃ​ឈើ​ត្រូវ​ខ្យល់​បក់​បោក។


ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​ឲ្យ​ការ​ព្រឺ​ខ្លាច​កើត​មាន​ដល់​អ្នក និង​មិត្ត‌ភក្ដិ​របស់​អ្នក។ មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង នៅ​ក្រោម​ក្រសែ‌ភ្នែក​របស់​អ្នក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ ស្ដេច​នោះ​នឹង​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។


យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ‌ជម្នះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្ដី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។


រីឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់‌ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។


លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ព្រះអង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌គុណ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។


កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ចិត្ត​អង់‌អាច​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា​លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា​លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះ‌យេស៊ូ។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ‌ពីរ។


គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បងប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះអង្គ​ដល់​បងប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម